​អ្នកស្រុក​នៅ​ពីរ​ស្រុក រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ទទួលបាន​អំណោយ ពី​កាកបាទក្រហមកម្ពុជា​

101
ចែករម្លែក

ដោយ​៖​គូលែន​ /
​សៀមរាប​:
ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ខ្យល់​កន្ត្រាក់ ចំនួន ៦៦ គ្រួសារ នៅ​ស្រុក​ស្វាយ​លើ និង​ស្រុក​សូទ្រនិគម បានទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា កាលពី​ព្រឹក ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​បរិវេណ​សាលាឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​អំណោយ​ដែល​ត្រូវ​ចែកជូន​គ្រួសារ​រងគ្រោះ ដោយ​រលំ​ផ្ទះ​, របើក​ដំបូល និង​រងរបួស ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន ៦៦ គ្រួសារ ក្នុងនោះ ស្រុក​សូទ្រនិគម មាន​៥៩​គ្រួសារ (​រលំ​ទាំងស្រុង ១០​គ្រួសារ ផ្ទះ​ខូចខាត​ធ្ងន់​៤៩​គ្រួសារ​) រងរបួស​១​នាក់ និង​ស្រុក​ស្វាយ​លើ មាន ៧​គ្រួសារ (​រលំ​ទាំងស្រុង ១​គ្រួសារ និង ផ្ទះ​ខូចខាត​ធ្ងន់ ៦​គ្រួសារ​), ដែល​ក្នុង​មួយ​គ្រួសារ ទទួលបាន មុង​១, ភួយ​១ ,​សារុង​១ ,​ក្រមា​១ ,​តង់​១ ,​មី​១​កេស​, ត្រីខ​១​យួរ , អង្ករ ៣០ គីឡូក្រាម , ក្នុងនោះ គ្រួសារ​រលំ​ផ្ទះ ទទួល​ថវិកា ២ សែន​រៀល និង គ្រួសារ​ផ្ទះ​ខូចខាត​ធ្ងន់ ថវិកា​ចំនួន ១​សែន​រៀល រួមទាំង​អ្នករងរបួស ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ពាំ​នាំនូវ ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ទាំងអស់ ជាពិសេស ជានិច្ចកាល សម្ដេច​តែងតែ​យកចិត្តទុកដាក់ គិតគូរ​ខ្ពស់បំផុត ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ ណាមួយ​ឡើយ​។​

​លោក​បាន​សំដែង​នូវ ការសោកស្ដាយ ចំពោះ​ការខូចខាត​ផ្ទះសំបែង ទ្រព្យសម្បត្តិ ដែល​នេះ​ជា​គ្រោះមហន្តរាយ ដោយ​ធម្មជាតិ ហើយ​ជាមួយគ្នានេះ លោក​ក៏បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ តាមដាន​ព័ត៌មាន​ពី​ការប្រែប្រួល​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ត្រូវ​ត្រៀម​បង្ការ ចំពោះ​គ្រោះធម្មជាតិ ខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ ដែល​អាច​កើតឡើង ជាយថាហេតុ ។ ម្យ៉ាងទៀត ចំពោះមុខ​នេះ សូម​ឲ្យ​មាន ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការឆ្លង​ជម្ងឺ​កូ​វីដ​-១៩ និង ត្រូវ​ស្តាប់​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល សំខាន់​ត្រូវធ្វើ​អនាម័យ ឲ្យ​បានជា​ប្រចាំ លាងដៃ​នឹង​ទឹកសាប៊ូ ឲ្យ​បាន​ស្អាត​ជាប្រចាំ ឬ អាល់កុល ជែ​ល និង​ពាក់​ម៉ាស (​ក្នុង​ទីសាធារណៈ​) ឬ ប្រើ​ក្រមា និង​ក្រដាស​ជូត​មាត់ ខ្ទប់មាត់ ពេល​ក្អក ឬ​កណ្តាស់ និង​រក្សា​គម្លាត​សុវត្ថិភាព ៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ