បុរសឥណ្ឌាងូតទឹកឱ្យពស់វែកត្រជាក់ខ្លួនអំឡុងពេលមេឃក្តៅបែកក្រហែង(វីដេអូ)

258
ចែករម្លែក

មិនត្រឹមតែមនុស្សទេ សូម្បីតែសត្វល្មូនក៏ទទួលរងនូវអាកាសធាតុក្តៅខ្លាំងដែរនៅផ្នែកខ្លះនៃប្រទេសឥណ្ឌា។ វីដេអូបុរសម្នាក់ងូតទឹកកកឱ្យពស់វែកពិសដ៏សាហាវមួយក្បាលកំពុងល្បីលើអ៊ីនធឺណេត។ ពិតណាស់ការប្រលែងលេងជាមួយពស់បែបនេះគឺគ្រោះថ្នាក់ណាស់។

ទោះបីទីតាំងមិនត្រូវបានលើកឡើងនៅក្នុងវីដេអូក៏ដោយ ក៏ប៉ុន្តែវាហាក់ដូចជានៅកន្លែងណាមួយនៅភាគខាងត្បូងនៃរដ្ឋកេរ៉ាឡា។

ស្តេចពស់វែកគឺជាសត្វមួយប្រភេទដែលមានពិសច្រើនជាងគេហើយជាតិពុលរបស់វាគឺគ្រប់គ្រាន់ដើម្បីសម្លាប់ដំរីមួយក្បាលឬបុរស ២០ នាក់។ អ្នកសម្តែងជាមួយពស់វែកក៏មានពាក្យព្រមានដែរកុំឱ្យមនុស្សព្យាយាមប្រលែងលេងជាមួយវា ព្រោះវាអាចបណ្តាលឱ្យស្លាប់៕ ដោយ៖ កញ្ញាដាលីស

ស្តេចពស់វែកទទួលបានទឹកត្រជាក់ពីអ្នកស្រុកនៅឥណ្ឌា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ