ឥណ្ឌា​បើក​ជើងហោះហើរ​ឡើង​វិញ​ទោះ​ជា​ស្ថិត​ចំណោម​ប្រទេស​១០​រងគ្រោះ​ខ្លាំង​ដោយកូវី​ដ​១៩

144
ចែករម្លែក

​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​ខែ​ឧសភា បានប្រកាស​ករណី​ឆ្លង​វីរុស​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ ដោយ​វ៉ា​ដាច់​ប្រទេស​អ៊ីរ៉ង់ និង​ក្លាយជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​​គេ​ជាង​១០​ប្រទេស ប៉ុន្តែ​រដ្ឋាភិបាល​ឥណ្ឌា នៅតែ​បានអនុញ្ញាត​ឱ្យ​មាន​ការ​ហោះហើរ​ក្នុងស្រុក​ឡើងវិញ​។​

​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ចំនួន ៦.៩៧៧ ករណី​ផ្សេង​ទៀត​ដែល​នាំឱ្យ​ប្រទេស​នេះ​មាន​ចំនួន​ករណី​ឆ្លង​វីរុស​សរុប​ចំនួន​១៣៨.៨៤៥ ទោះបីជា​មាន​ចំណាត់ការ​បិទ​ប្រទេស​យូរ​ជាង​គេ​បំផុត​​នៅលើ​ពិភពលោក កាលពី​ខែ​មីនា​ក៏ដោយ​។ អ្នកស្លាប់​សរុប​របស់​ប្រទេស​នេះ​បាន​កើន​ឡើង​ជាង ៤.០០០ នាក់​។​

​ការកើនឡើង​នៃ​ករណី​ឆ្លង​ថ្មី​នេះ បាន​កើតឡើង​ស្របពេល​ដែល​អាជីវកម្ម​មួយចំនួន​និង​ការធ្វើដំណើរ​ខ្លះៗ​បាន​បើក​ឡើង​វិញ នៅក្រោម​ដំណាក់កាល​ថ្មី​នៃ​វិធានការ​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកដំណើរ​ត្រៀម​ធ្វើដំណើរ​នៅ​អាកាសយានដ្ឋាន​Gandhi នៅ​ទីក្រុង​ញូវដែលី​នៅ​ថ្ងៃទី​២៥​ខែ​ឧសភា​ឆ្នាំ​២០២០

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ