ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​, ឆេះ​ផ្ទះ​និង​កុន​លង់ទឹក​មួយចំនួន​ទទួល​អំណោយ​ពី​កាកបាទក្រហម​

128
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កាកបាទក្រហមកម្ពុជា​ថ្នាក់កណ្តាល និង​ថ្នាក់​ខេត្តបន្ទាយមានជ័យ​ចែក​អំណោយ នៃ​ស្ថាប័ន​មនុស្ស​ធ​ម័​នេះ ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក៎ ភ្លើង​ឆេះ​ផ្ទះ កូន​លង់ទឹក សរុប​ចំនួន​៦៣​គ្រួសារ​នៅ​រប៉េះរប៉ោះ​នៃ​២៤​ឃុំ​លើ​ក្រុង​សិរីសោភ័ណ ស្រុក​ស្វាយចេក មង្គល​បូរី អូរជ្រៅ ព្រះនេត្រព្រះ ម៉ាឡៃ​និង​ក្រុង​ប៉ោយប៉ែត​។

​ការចែក​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃ​២៤​និង​២៥​ខែឧសភា​ឆ្នាំ​២០២០ នៅ​៦​ទីកន្លែង ដែល​ដឹកនាំ​ការចែក​និង​សួរសុខទុក្ខ​ដោយ​លោក យូ ឡា​ណា អគ្គលេខាធិការរង​ទឺ​២ ;​លោក​លី សារី អនុប្រធាន​ទទួល​អចិន្ត្រៃយ៍​នៃ​គ​ណះ​ក​ម្មា​ធិ​ការ​ខេត្ត នាយក​ប្រតិបត្តិ​សាខា អនុប្រធាន​សាខា​និង​មន្ត្រី​។​

​ប្រធាន​អនុប្រធាន​អនុសាខា​ក៏​ដូច​នាយក​ប្រតិបត្តិ​សាខា​បានអោយដឹង​ពី​កាលបរិច្ឆេទ ការរង​គ្រោះ​និង​ផលវិបាក​ដែល​បង្កឡើង​ដោយ​គ្រោះធម្មជាតិ គ្រោះថ្នាក់​ទាំងនោះ​។​

​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​សាខា និង​លោក យូ ឡា​ណា អគ្គលេខាធិការរង​ទឺ​២ នៃ​កាកបាទក្រហមកម្ពុជា​បាន​ពាំ​នាំនូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​និង​រំលែក​ការលំបាក​ជូន​បងប្អូន​ពលរដ្ឋរ​ង​គ្រោះ ហើ​ឥ​យ​បាន​រំលឹកថា ក្រោយ​រងគ្រោះ មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​និង​អ្នកពាក់ព័ន្ធ​បាន​ចុះជួយ​ដោះស្រាយ​ទុក្ខលំបាក​និង​ផ្តល់​អំណោយ​បឋម​ជូន​បងប្អូន​មួយ​លើក​រួចហើយ​។​

​លោក​បាន​បន្តថា ប៉ុន្តែ​ដោយ យល់ឃើញថា បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​មានការ​លំបាក​ជីវភាព ទើប​ពេលនេះ​កាកបាទក្រហមកម្ពុជា​ថ្នាក់កណ្តាល​និង​ថ្នាក់​ខេត្ត រួមគ្នា​នាំ​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​មក​ផ្តល់ជូន​បងប្អូន​មួយលើកទៀត​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ