ណា​តា​យ៉ា ទៅ​លំហែរកាយ​នៅ​សមុទ្រ​

188
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង​និង​ម៉ូ​ឌែ​ល ក​ញ្ញា ណា​តា​យ៉ា ក្រោយ​រៀង​ស្ងាត់​វិបត្តិ​ជំងឺ​កូ​វីដ​១៩​បន្តិច ស្រាប់តែ​ចេញ​ដើរ​លំហែកាយ ដោយ​លើក​នេះ​ទៅលេង​សមុទ្រ​បញ្ចេញ​​សម្រស់​យ៉ាងសិច​ស៊ី ហើយ​ឱ្យមើល​រាង​របស់​នាង​ច្បាស់ៗ​តែម្តង​។​

​គ្រាន់តែ​ថតរូប​លេង​ក្នុង​ឈុត​ប៊ី​គី​នី​ប៉ុន្មាន​សន្លឹក​នេះ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ តារា​ស្រី​រូបនេះ​បានធ្វើឱ្យ​អ្នកគាំទ្រ​របស់​នាង​ភ្ញាក់ផ្អើល​ហើយ​ជាពិសេសប្រុសៗ​នាំគ្នា​ចាប់អារម្មណ៍​តែម្តង​។ ខ្លះ​នាំ​បញ្ចេញមតិ​លើ​រូប​របស់​នាង​ថាបើ​មើល​ពេក​អាច​នឹង​ហូរឈាម​ច្រមុះ​ឬ​ក្តៅខ្លួន​ជាមិនខាន​។

​តារា​សម្តែង​ស្រី​កញ្ញា ណា​តា​យ៉ា បាន​ដើរ​លំហែកាយ​នៅឯ​មាត់សមុទ្រ​ក្នុង​ខេត្ត កោះកុង​ បាន​ទៅលេងកោះ​ស្តេច​និង​កោះ​ស្មាច់​ដែលមាន​ទេសភាព​ស្អាត ជាមួយ​ទឹក សមុទ្រ​ពណ៌​ខៀវស្រស់​។ លើក​នេះ​នាង​បញ្ចេញ​ភាព​សិច​ស៊ី​ខ្លាំង​បន្តិច​ហើយ បង្អួត​ដាក់​ធម្មជាតិ​ជុំវិញ​នាង ខណៈ​នាង​ជាតារា​ស្រី​មាន​ដើមទ្រូង​ធំ​និង​សម្បុរ​សខ្ចី ទទួល​ការសរសើរ​ជាប់​ជានិច្ច​។

​សូមបញ្ជាក់ថា កញ្ញា ណា​តា​យ៉ា ជា​ថៅកែ​ស្រី​វ័យក្មេង​មួយរូប​ដែល​ចេះ​រកស៊ី​ដោយ​បោះទុន រាប់សិប​ម៉ឺន​ដុល្លារ​បើក​ក្រុមហ៊ុន​នាំចូល​ផលិតផល សុខភាព Collagen “Inner Mois Collagen Plus” នាំចូល​ពី​ប្រទេស​ជប៉ុន​។

​តារា​ស្រី​សិច​ស៊ី​ល្បី​រូបនេះ បាន​ទិញ​រថយន្ត​មួយគ្រឿង​ជា​កាដូ​យ៉ាង​ពិសេស​សម្រាប់​ខ្លួនឯង ក្នុង​ថ្ងៃ​ខួបកំណើត​ឆ្នាំនេះ​របស់​នាង ហើយ​រថយន្ត​ស៊េរី​ទំនើប​របស់​គឺ Mercedes ពណ៌​ស កាលពី​ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០២០​កន្លងមក​ថ្មីៗ​នេះ​ផងដែរ​។​

​កញ្ញា ណា​តា​យ៉ា ជា​តារា​សម្តែង និង តារា​បង្ហាញ​ម៉ូត ដែល​ប្រជាប្រិយ​ភាពខ្លាំង ខណៈ​រូបរាង​មាន រាង​ស្លី​ម និង មុខមាត់​ដូច​កូនកាត់ ឬ អាចនិយាយបាន​ដូច​ទៅ​តារា​ថៃ​ខណៈ​នាង​មាន​ប្រជាប្រិយ ក្នុង​រឿង​ភាគ​ជាច្រើន​លើ​កញ្ចក់​ទូរទស្សន៍​៕ ដោយ​: បូ​រិ​ន​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ