សាស្ត្រាចារ្យ​ផ្នែក​ល្ខោនខោល​មួយរូប​ទទួលមរណភាព​

192
ចែករម្លែក

​ភ្នំពេញ​៖ សាស្ត្រាចារ្យ​ផ្នែក​ល្ខោនខោល លោក ទិ​ត្យ សែន បានទទួល​មរណភាព​ដោយសារស្ថានភាព​ជំងឺធ្ងន់ធ្ងរ នេះ​បើតាម​ការអះអាង​របស់​ក្រុមសិស្ស​និង​និស្សិត​នៃ​សាលា​វិចិត្រសិល្បៈ​។

​លោក ទិ​ត្យ សែន ត្រូវបាន​គេ​ដឹងថា ជា​សាស្ត្រាចារ្យ​ផ្នែក​ល្ខោនខោល​ជំនាញ​តួយក្ស​និង​ហ​នុ​មាន ហើយ​ជា​អ្នក​ដំឡើង​រាល់​ស្នាដៃ​របស់​សិស្សដែល​កំពុង​សិក្សា​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ ផ្នែក​ល្ខោនខោល​។

​លោក​ត្រូវបាន​និស្សិត​អះអាងថា បានទទួល​មរណភាព​តាំងតែ​ពី​វេលា​ម៉ោង ១០:១៥​នាទី​យប់ ថ្ងៃ​សោ​រ៍ ទី​២៣ ឆ្នាំ​២០២០ ក្រោម​សេចក្តីសោកស្តាយ​ជា​ពន់ពេក​ពី​អ្នក​រួម​អាជីព​និង​កូនសិស្ស និង​និស្សិត​របស់លោក ។

​លោក​សាស្ត្រាចារ្យ មាន​ជំងឺ​ជា​ទម្ងន់ ដោយ​ជំងឺ​របស់​លោកគ្រូ​ចេះតែ​វិ​វ​ឌ្ឍន៍​ទៅមុខ​ហើយ​អាចបន្តជីវិត​រស់នៅ​ជាប​ន្ត​ដោយ​ការលាង​ឈាម​ជាប្រចាំ​ហើយ​ស្ថានភាព​លោកគ្រូ​ក៏​កាន់​តែមានសភាព​ដុនដាប​ទៅជា​បន្តបន្ទាប់​៕ ដោយៈ បូ​រិ​ន​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ