អ្នកធ្វើការ​ផ្នែក​សុខភាព​: ការជក់ បារី​អេឡិចត្រូនិក ប្រឈម​នឹង​ការឆ្លង​កូ​វីដ​១៩ និង​ជំងឺ​ផ្សេងៗ​

150
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: អង្គការ ចលនា ដើម្បី សុខភាព កម្ពុជា ហៅ​កាត់​ថា CMH បាន​អះអាង​អំពី​ស្ថានភាព​ផុយស្រួយ នៃ ការឆ្លង​ជំងឺ​កូ​វីដ ១៩ ដោយសារតែ​ការជក់បារី​អេឡិចត្រូនិក ជា ពិសេស​ការជក់​រួមគ្នា​ថា “​កន្លង​ម​ត្រូវ​បា​បាន​រកឃើញថា បារី​អេឡិចត្រូនិក ឬ Vape ត្រូវបាន​ប្រើប្រាស់​ជាច្រើន​នៅក្នុង​ចំណោម​យុវជន​វ័យក្មេង ជាពិសេស​សិស្សសាលា ហើយ ការប្រើប្រាស់ បារី​អេឡិចត្រូនិក ក្នុងចំណោម​សិស្សសាលា​វ័យក្មេង​ជាទូទៅ​ត​ធ្វើ​ឡើងជា ក្រុម ដូចដែល​គេ​បានឃើញ​តាមរយៈ​វីដេអូ​ខ្លី​មួយ​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម យូ​ធូប ជាដើម ។ ការជក់ បារី​អេឡិចត្រូនិក ជា​ក្រុម ឬ រួមគ្នា​នោះឯង​ហើយ ដែល​ជាការ​ប្រឈម​ខ្លាំង​នឹង​ការឆ្លង​កូ​វីដ​១៩ ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត ហើយ​ការជក់ បារី​អេឡិចត្រូនិក រួមគ្នា នេះ​ទៀតសោត ក៏​ត្រូវបាន​រកឃើញថា គឺជា​មូលហេតុ​ដ៏​ចម្បង​មួយ​ជំរុញ​ឱ្យ​ពួកគេ​ឈានទៅ​ប្រើប្រាស់ ឬ សេព​គ្រឿងញៀន​ផ្សេងៗ​ទៀត​ដែរ​“​។​

​ទាក់ទង​នឹង​ផលប៉ះពាល់​ដល់​សុខភាព​វិញ ការប្រើប្រាស់ បារី​អេឡិចត្រូនិក ឬ Vape បណ្តាលឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សួត ដូច​បារី​ធម្មតា​ដែរ ជាក់ស្តែង គិត​ត្រឹម​ពាក់​កណ្ដាលខែ កុម្ភៈ ឆ្នាំ​២០២០ ជំងឺ​សួត​ទាក់​ទង់​នឹង​ការប្រើ​បារី​អេឡិចត្រូនិក ឬ Vape នៅ​សហរដ្ឋ​អា​មេ​រិច មាន​ប្រមាណ ២៨០០ ករណី ក្នុងនោះ​ករណី​ស្លាប់ ៦៨​ករណី ។ នេះ​បើ​យោ​តាម​ការបញ្ជាក់​របស់ មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ជំងឺ របស់​សហរដ្ឋអាមេរិក ហៅ​កាត់​ថា CDC ។​

​ហេតុនេះ លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ នៃ អង្គការ ចលនា ដើម្បី សុខភាព​កម្ពុជា ( CMH ) ពន្យល់ថា “ ដោយសារតែ​ការប្រើប្រាស់ បារី​អេឡិចត្រូនិក ឬ Vape បង្ក​អោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សួត ប្រសិនបើ​អ្នកប្រើប្រាស់​បារី​អេ​ឡិច​ត្រូវ​និក ឆ្លង​ជំងឺ​កូ​វិដ​១៩ គាត់​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់​កាន់តែ​ខ្ពស់ “ ។

​លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​បន្ថែមថា បារី​អេឡិចត្រូនិក និង Sisha ត្រូវបាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀណ ហាមឃាត់​មិនឱ្យ​លក់ និង​មិនឱ្យ​ប្រើប្រាស់​ឡើយ ។ ប៉ុន្តែ យើង​នៅតែ​ឃើញ​មានការ​ផ្សព្វផ្សាយ​លក់ បារី​អេឡិចត្រូនិក ឬ Vape នៅលើ​បណ្ដាញ​សង្គម​ជាច្រើន​ដោយ​ប្រើ​ឈ្មោះថា ម៉ាស៊ីន​ផ្ដាច់​បារី ។ ក្រោម​ហេតុផល​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរតែ​រឹតបន្តឹង​វិធានការ​ហាមឃាត់​ការលក់ និង​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​អោយបាន​ហ្មត់​ចង់ ដើម្បី ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​១៩ និង​ជំងឺ​ផ្សេងៗ ជាពិសេស​ក្នុងចំណោម​សិស្សសាលា​វ័យក្មេង ។​

​កន្ល​មក ស្ថាប័ន​ជាតិ និង អន្តរជាតិ​ដែល​ធ្វើការ​លើ​វិស័យ​សុខភាព សុទ្ធតែ​បាន​រកឃើញ និង អះអាង​ដូចៗ​គ្នា​ថា បារី​អេឡិចត្រូនិក ឬ Vape មិន​ត្រឹមតែ​មិនមែនជា​ម៉ាស៊ីន ឬ ឧបករណ៍​ផ្តាច់​បារី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ធ្វើឱ្យ​អ្នកប្រើប្រាស់ ក្លាយជា​អ្នកញៀន​បារី​ធម្មតា ២ ដង​ទៀតផង ។ ហេតុ​នោះ ស្ថាប័ន​ទាំងនោះ បាន​ហៅ​បារី​អេ​ឡ​ច​ត្រូ​និក ឬ Vape ថា គឺជា​ឧបាយកល ឬ ល្បិច​មួយ​ថ្មី​របស់​ឧស្សាហកម្ម​ថ្នាំជក់​តែប៉ុណ្ណោះ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ