ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០

148
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ​យឺត​បន្តិច ប៉ុន្តែ​យ៉ាងណា​រាល់​ការប្រកប​កិច្ចការ​អ្វី​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ពិសេស​ការងារ​ណា​ដែល​មិន​ច្បាស់លាស់​កុំ​ប្រថុយប្រថាន​ប្រយ័ត្ន​ផ្ទុះ​ជា​រឿង​រាវ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​យក​ភាព​មានះ​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដាក់ខ្លួន​ប្រយ័ត្ន​កកើត​មាន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មិន​ថា​ជា​ការងារ​មានការ​ជឿនលឿន​ទៅមុខ​គួរ​ជាទី​កក់ក្តៅ​ហើយ ពិសេស​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ​ហេតុនេះ​មិន​គប្បី​ធ្វើ កិច្ចការងារ​ណា​ដែល​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​តែង​កើតមានឡើង​នាពេល​ក្រោយ​វិញ ផង​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​មេផ្ទះ​មិនត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ឆាប់​មានការ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ពុំមាន​បញ្ហា​ចម្រូង ចម្រាស​កើតឡើង​។​ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវតែ​ចេះ​អត់ឱន​ឱ្យ គ្នា​ទើប​មាន​ភាព​សុខដុម និង​ប្រាក់កាស​មិនសូវ​ហូរ​ធ្លាយ ចេញ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​អ្វីដែល​លោកអ្នក​មើលឃើញថា​ល្អ​ប្រយ័ត្ន​ប្រែជា​អាក្រក់​ហើយ​អ្វីដែល​អាក្រក់​អាច​ប្រែក្លាយជា​ល្អ​វិញ​ផង​។​ការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យ ឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺតៗ​តែ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ការងារ​ឬ​ចរចា​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​ជា ផល​នោះ​ខ្ពស់​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​ខ្លះៗ​អាច​ចិញ្ចឹម​គ្រួសារ​ផងដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តែង​ជួប​បញ្ហា​មិនល្អ​យាយី​និង​កើតរឿង​រាវ​រកាំរកូស​ក៏​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅក្បែរ​ខ្លួន​ពីព្រោះ​គេ​អាចមាន​បំណង​មិនល្អ​ចាំតែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​កើតឡើង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មុន​ធ្វើ​អ្វី​ឬ​ចង់​ធ្វើ​អ្វី​គប្បី​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះថា​ដួង​រាសី​កំពុងស្ថិត​នៅក្នុង​អំឡុង​មាន​បញ្ហា​រង្គោះរង្គើ​មួយចំនួន​យាយី​ដូចនេះ​បើ​សម្រេច ចិត្ត​ត្រូវ​មិន​ថ្វី​ទេ ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស​នោះ​ផល​លំបាក​ក៏​កើតមាន​ច្រើន​ទៅតាម​នោះដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មាន​ឡើយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ការចាប់​កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​នាំឱ្យ​កើតការ​រកាំចិត្ត​ចំពោះ​គ្នាច្រើន ៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មានការ​ជឿនលឿន​ច្រើន​រឿង​មិន​ថា​ជា​កិច្ចការងារ​បញ្ហា ប្រាក់កាស​ឬ​សូម្បីតែ​រឿង​បញ្ហា​ផ្ទាល់ខ្លួន​ក្តី​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ទើបតែ​ស្គាល់គ្នា​ហើយ​ចង់​ទំនាក់ទំនង​តែងមាន​ភាពជឿនលឿន​ទៅមុខ​គួរសម​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​ក្នុងអំឡុង​ពេលនេះ​បើទោះបី​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនឃើញ​មាន​អ្វី​ទទួលរង​ការប៉ះទង្គិច​ពិតមែន​ប៉ុន្តែ​បញ្ហា​ដែល​កើតឡើង​មួយចំនួន​គឺ​ផ្តើម​ចេញមក​តែ​ពី​ខ្លួន​អ្នក​តែប៉ុណ្ណោះ​។ សម្រាប់​ថ្ងៃនេះ​វិញ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក អ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ និង​ស្រួល​មិន​ស្រួល​ត្រូវ ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​សូវ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​ភាព​រដិបរដុប​ដូចនេះ​ចូរ​ប្រយ័ត្ន​ការ​ត្រូវ​រិះគន់​ឬ​ត្រូវគេ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មិនសូវ មាន​ការរីកលូតលាស់​ទៅមុខ​ប៉ុន្មាន​ទេ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ទទួលជោគជ័យ​ធំៗ​មួយចំនួន​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ទោះ​ធ្វើ​អ្វី​លោកអ្នក​គួរ​ធ្វើ​សន្សឹមៗ​កុំ​បំបោល​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​”​កាន់តែ​លឿន​កាន់តែ​ខុស​ហើយ​ក្រែង​មិនបាន​ដូច​សេចក្តីប្រាថ្នា​” ។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ឱ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ហេតុនេះ​យក​ល្អ​លោកអ្នក ត្រូវ​ចាត់ចែង​ការងារ​ចាស់​ឬ​ឯកសារ​ចាស់ៗ​សល់​ពីមុនមក​ក៏​ប្រសើរ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ហើយ​ប្រាក់ចំណូល​ទៀតសោត​រក​គ្រាន់​បង្គ្រប់​ក្រពះ ក៏​សឹង​ថា​យ៉ាប់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​តែង​ជួប​នូវ​បញ្ហា​ឧបសគ្គ​រាំងស្ទះ​និង​ជួប​បញ្ហាលំបាក​ច្រើនជាង​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ព្រោះ​ច្រើន ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ