ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​តរង​សម្ពាធ​នៅពេល​ក្លិប​ចិន Shanghai Shenhua ចង់​នាំយក​ខ្សែប្រយុទ្ធ អូ​ឌី​អុង អ៊ី​ហ្គា​ឡូ ទៅវិញ

133
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ជួប​រឿង​ខកចិត្ត​ក្នុងការ​ព្យាយាម​ពន្យារ​កិច្ចសន្យាខ្ចី​ជើង​របស់​កីឡាករ អូ​ឌី​អុង អ៊ី​ហ្គា​ឡូ (Odion Ighalo) តែមួយ​សប្តាហ៍​មុន​ចប់​កិច្ចសន្យា​នេះ​។​
​ ​
​ប៉ុន្តែ​ក្លិប Shanghai Shenhua របស់​ចិន​បាន​បដិសេធ​សំណើ​របស់​ក្លឹប​យូ​ណាយ​ធី​ត​ក្នុង​ការរក្សា ទុក អ៊ី​ហ្គា​ឡូ នៅ​ពហុ​កីឡដ្ឋាន Old Trafford រយៈពេល​បី​ខែ​បន្ថែមទៀត ហើយ​បានទាមទារ​ឲ្យ ខ្សែប្រយុទ្ធ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​រូ​នេះ​ចូលរួម​ជាមួយ​ពួកគេ​វិញ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការចាប់ ផ្តើម​រដូវ​កាល​ថ្មី​នៅ​ក្របខ័ណ្ឌ Chinese Super League ។​
​ ​
​លុះត្រាតែ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មានការ​ព្រមព្រៀង​នៅ​នាទីចុងក្រោយ បើ​មិន​ដូច្នេះ​ទេ អ៊ី​ហ្គា​ឡូ​នឹង​វិលត្រឡប់​ទៅ​ក្រុង​សៀង​ហៃ​វិញ​នៅពេល​កិច្ចសន្យាខ្ចី​ជើង​របស់​កីឡាករ​រូបនេះ នឹង​ចប់​នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៀត បន្ទាប់ពី​លេង​លើកចុងក្រោយ​ជាមួយ​ក្រុម​របស់ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solsjkaer) ។​
​ ​
​កីឡាករ​វ័យ​៣០​ឆ្នាំ​ដែល​បាន​វិលត្រឡប់​មកកាន់​ការហ្វឹកហាត់​វិញ​ជាមួយ​ក្រុម​យូ​ណាយ​ធី​ត​កាលពី សប្តាហ៍​មុន​នោះ ចង់​បញ្ចប់​រដូវ​កាល​នៅ​អង់គ្លេស​បន្ទាប់ពី​រកបាន​៤​គ្រាប់​ក្នុង​៨​ប្រកួត​មុនពេល ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​ប៉ុន្តែ​ក្លិប Shanghai ប្តេជ្ញាចិត្ត​ចង់​នាំយក អ៊ី​ហ្គា​ឡូ ត្រឡប់មកវិញ បន្ទាប់ពី​ផ្តល់​កិច្ចសន្យា​ថ្មី​ពីរ​ឆ្នាំ បន្ថែមទៀត ដល់​អតីត​កីឡាករ​ក្លិប Watford រូបនេះ​រហូតដល់​ឆ្នាំ​២០២៤​ជាមួយនឹង​ប្រាក់​ឈ្នួល ៤០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អូ​ឌី​អុង អ៊ី​ហ្គា​ឡូ (Odion Ighalo)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ