រ៉​យ ឃី​ន និង ភែ​ទ្រិ​ក វី​អេ​រ៉ា គឺជា​គូសត្រូវ​ដ៏​ជួរ​ចត់​នៅលើ​ទីលាន​បាល់ទាត់​

161
ចែករម្លែក

គ្រប់​កីឡាករ​តែងតែមាន​កីឡាករ​ដែលជា​គូសត្រូវ​នឹង​គ្នា​។ នៅក្នុង​វិស័យ​កីឡាករ​តេ​ន្នី​សមាន កីឡាករ បក (Borg) និង ម៉ាក​អេ​ន​រ៉ូ (MacEnroe) ចំណែក​ក្នុង​វិស័យ​ប្រដាល់​មាន​អតីត​កីឡាករ អា​លី ជាមួយនឹង​កីឡាករ ហ្វ្រេ​ហ្ស៊ី​អ័​រ (Franzier) ។​
​ ​
​ក្នុង​វិស័យ​បាល់ទាត់ គ្មាន​អ្វីដែល​តឹងតែង​ដូចជា​កីឡាករ រ៉​យ ឃី​ន (Roy Keane) និង ភែ​ទ្រិ​ក វី​អេ​រ៉ា (Patrick Vieira) នោះទេ​។ ប៉ុន្តែ​គេ​ក៏​មិនអាច​ភ្លេច​អំពី រឿងចម្រូង ចម្រាសរ​វា​ង​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ដែលជា​គូ ប្រជែង ដ៏​ធំ​បំផុត ក្នុង​វិស័យ​បាល់ទាត់​ផងដែរ​។ ប្រាកដ​ណាស់​អ្នក​ទាំងពីរ​គឺជា​កីឡាករ​ឆ្នើម​ក្នុង ពិភពលោក​។​
​ ​
​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ក្លិប អា​សេណ​ល (Arsenal) គឺជា​ក្រុម​ធំ​ពីរ​ដែល​កំណាត់​ភាពខ្លាំង របស់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ ឃី​ន និង វី​អេ​រ៉ា គឺជា​គូប្រជែង​ដ៏​ជូរចត់​បំផុត​។ អ្នក​ទាំងពីរ បាន​ប៉ះទង្គិច​គ្នា​១៩​លើក​ក្នុង​រយៈពេល​៩​ឆ្នាំ ខណៈ​ក្លឹប​យូ​ណាយ​ធី​ត​និង Arsenal​បាន​ចែកគ្នា​គ្រង តំណែង​ជើងឯក​ពី​ឆ្នាំ​១៩៩៦​ដល់​២០០៤​។​
​ ​
​កាលពី​ឆ្នាំ​២០១៣ ឃី​ន និង វី​អេ​រ៉ា គឺជា​សត្រូវ​ដ៏​ជូរចត់ ហើយ ឃី​ន បាន​ហៅ​ទំនាក់ ទំនង​ជាមួយ កីឡាករ Arsenal នេះ​ថា ជា​រឿង​គួរ​ឲ្យ​ស្អប់​។ ឃី​ន បាន​ហៅ វី​អេ​រ៉ា ថា ជា​កីឡាករ​តឹងតែង ហើយ​ចំណែក វី​អេ​រ៉ា បាន​ហៅ ឃី​ន ថា ជា​មេដឹកនាំ​និង​ជា​ជើងឯក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ រ៉​យ ឃី​ន (Roy Keane) និង ភែ​ទ្រិ​ក វី​អេ​រ៉ា (Patrick Vieira)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ