អា​សេណ​ល បើក​ការចរចា​ជាមួយ​ភ្នាក់ងារ​របស់ ហ្វី​លី​ព កូ​ទី​ញ៉ូ បន្ទាប់ពី បៃ​យឺន ម៉ូ​និ​ច សម្រេច មិន​ផ្ទេរ​ជា​អចិន្ត្រៃយ៍​

158
ចែករម្លែក

​តាម​សេចក្តីរាយការណ៍​ថា ក្លិប​អា​សេណ​ល​( Arsenal) បាន​បើក​ការចរចា​ជាមួយ​ភ្នាក់ងារ​របស់ ហ្វី​លី​ព កូ​ទី​ញ៉ូ (Phlippe Coutinho) ដែលជា​ខ្សែបម្រើ​របស់​ក្លិប​បា​សេ​ឡូ​ណា​( Barcelona) នៅ​មុនពេល​ដាក់សំណើ​ផ្ទេរ​ជា​ផ្លូវការ​នៅ​រដូវក្តៅ​នេះ​។​
​ ​
​កូ​ទី​ញ៉ូ កំពុង​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​ជាមួយ​ក្លិប បៃ​យឺន ម៉ូ​និ​ច​(Bayern Munich) ប៉ុន្តែ​ក្លិប​យក្ស​នៅ​ក្របខ័ណ្ឌ Bundesliga នេះ​បាន​បង្ហើប​ប្រាប់ថា ខ្លួន​នឹងមិន​បន្ត​ជម្រើស ផ្ទេរ​ជា​អចិន្ត្រៃយ៍​នោះទេ​។​
​ ​
​មានន័យថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​នឹង​វិល​ត្រឡប់មក​ក្លិប Barcelona​វិញ​នៅ​ដំណាច់​រដូវ កាល​នេះ ទី​ដែល​កីឡាករ​រូបនេះ​ទំនងជា​គ្មាន​កៅអី​នៅក្នុង​ក្រុម​ជម្រើស​ដំបូង​នោះទេ​។​
​ ​
​កូ​ទី​ញ៉ូ បាន​ផ្ទេរ​ចេញពី​ក្លិប​លី​វឺ​ភូ​ល មកកាន់​ពហុ​កីឡដ្ឋាន Nou Camp​កាលពី​បី​ឆ្នាំមុន​ប៉ុន្តែ​ខកខាន មិនបាន​ទទួល​កៅអី​ក្នុង​ក្រុម​ជម្រើស​ដំបូង​ទេ ហើយ​គ្រោង​នឹង​ចាកចេញ​នៅ​រដូវក្តៅ​នេះ​។​
​ ​
​ក្លិប Arsenal បានចាត់ទុក​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ គឺជា​គោលដៅ​ផ្ទេរ​កំពូល​ម្នាក់​ក្នុងចំណោម គោលដៅ​ផ្ទេរ​កំពូល​របស់ខ្លួន ហើយ​សម្រេចចិត្ត​ជជែក​ជាមួយ​លោក គា ជ័​រ៉ាប់​ឈាន (Kia Joorabchian) ។ លោក មី​គែល អា​តេ​តា (Mikel Arteta) ជា​គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ​ត្រូវបាន​គេ​ដឹងថា ជា​អ្នកគាំទ្រ​របស់ កូ​ទី​ញ៉ូ ដែល​អាច​លេង​ក្នុង​តំណែង​បម្រើ​ប្រយុទ្ធ​និង​ប្រយុទ្ធ​ស្លាប​ស្តាំ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Phlippe Coutinho)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ