មេដឹកនាំអ៊ីស្រាអែលប្តេជ្ញាជំរុញទៅមុខឱ្យបានលឿនក្នុងការកាត់យកផ្នែកនៃទឹកដីវេសប៊ែង

129
ចែករម្លែក

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូកាលពីថ្ងៃចន្ទទី២៥ឧសភាបានសន្យាថានឹងកាត់យកផ្នែកខ្លះនៃតំបន់វេសប៊ែងដែលខ្លួនកាន់កាប់នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះដោយប្តេជ្ញាឆ្ពោះទៅមុខជាមួយនឹងផែនការដ៏ក្លៀវក្លានេះបើទោះបីជាមានការកើនឡើងនូវការថ្កោលទោសពីសំណាក់សម្ព័ន្ធមិត្តសំខាន់ៗក៏ដោយ។

ប៉ាឡេស្ទីន ដែលមានការគាំទ្រពីអន្តរជាតិយ៉ាងទូលំទូលាយ ស្វះស្វែងយកតំបន់វេសប៊ែងទាំងមូលធ្វើជាបេះដូងនៃរដ្ឋឯករាជ្យនាពេលអនាគត។ ការកាត់យកទឹកដីនេះនឹងបំផ្លាញអស់នូវក្តីសង្ឃឹមដែលនៅសេសសល់នៃដំណោះស្រាយរដ្ឋទាំងពីរ។

នៅក្នុងឯកសារយោងជាក់ស្តែងទាក់ទងនឹងរដ្ឋបាលមិត្តភាពរបស់ប្រធានាធិបតីដូណាល់ត្រាំ លោកនេតាន់យ៉ាហ៊ូបាននិយាយថា អ៊ីស្រាអែលមាន “ឱកាសជាប្រវត្តិសាស្ត្រ” ក្នុងការគូសវាសផែនទីតំបន់មជ្ឈិមបូព៌ា ដែលមិនអាចខកខានបាន។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានដកស្រង់សម្តីលោកដោយនិយាយថាលោកនឹងធ្វើសកម្មភាពក្នុងខែកក្កដា។

លោកបានប្រាប់សមាជិកនៃគណបក្សអភិរក្សលីឃូដរបស់លោកថា “នេះជាឱកាសមួយដែលយើងនឹងមិនអាចឱ្យកន្លងផុតបានឡើយ”។ លោកបានបន្ថែមថា “ឱកាសជាប្រវត្តិសាស្ត្រ” ចំពោះការកាត់យកតំបន់វេសប៊ែងមិនដែលកើតមានទេតាំងពីពេលអ៊ីស្រាអែលចាប់ផ្តើមបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៤៨។

ការអត្ថាធិប្បាយបែបនេះបានគំរាមរុញអ៊ីស្រាអែលឱ្យខិតកាន់តែជិតការប្រឈមមុខជាមួយដៃគូអារ៉ាប់និងអឺរ៉ុបហើយអាចធ្វើឱ្យផុងជ្រៅទៅនូវអ្វីដែលកំពុងក្លាយជាការបែងចែកបក្ខពួកនិយមខ្លាំងឡើងអំពីអ៊ីស្រាអែលនៅរដ្ឋធានីវ៉ាស៊ីនតោន។

អ៊ីស្រាអែលបានដណ្តើមកាន់កាប់តំបន់វេសប៊ែងក្នុងសង្គ្រាមមជ្ឈិមបូព៌ាក្នុងឆ្នាំ ១៩៦៧ ។ ប្រទេសនេះបានតាំងទីលំនៅដល់ជនជាតិជ្វីហ្វជិត ៥០០.០០០ នាក់នៅក្នុងទឹកដីនេះ ប៉ុន្តែមិនដែលអះអាងជាផ្លូវការថាវាជាទឹកដីរបស់អ៊ីស្រាអែលទេ ដោយសារតែការប្រឆាំងជំទាស់ជាអន្តរជាតិយ៉ាងតឹងរ៉ឹង៕ ដោយ៖ កញ្ញាដាលីស

លោកណេតាន់យ៉ាហ៊ូថាការកាត់យកវេសប៊ែងជាឱកាសប្រវត្តិសាស្ត្រ ដែលមិនអាចខកខានបាន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ