ថៃនឹងជំរុញវិស័យទេសចរណ៍ក្នុងស្រុក

277
ចែករម្លែក

ទីភ្នាក់ងារផែនការរដ្ឋបានឱ្យដឹងកាលពីថ្ងៃចន្ទទី២៥ឧសភាថា ថៃគ្រោងនឹងជំរុញវិស័យទេសចរណ៍ក្នុងស្រុកក្នុងត្រីមាសទី ៣ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចដែលកំពុងជួបការលំបាក ខណៈជំងឺកូវីដ១៩វាយប្រហារលើការធ្វើដំណើរជាសកលនិងការប្រើប្រាស់ក្នុងស្រុក។

ទីភ្នាក់ងារនេះបានឱ្យដឹងទៀតថា ប្រទេសពឹងលើការនាំចេញនិងវិស័យទេសចរណ៍នេះអាចនឹងធ្លាក់ចុះសេដ្ឋកិច្ចពី ៥ ភាគរយទៅ ៦ភាគរយនៅឆ្នាំនេះ ដែលជាស្ថានភាពអាក្រក់បំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-៩៨ ដោយសារការតែផ្ទុះឡើងនៃមេរោគកូរ៉ូណា។

លោក ថោសាផន សិរីស៊ុមផាន លេខាធិការទូទៅនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមបានថ្លែងប្រាប់សន្និសីទកាសែតមួយថា “ក្បាលម៉ាស៊ីនផ្សេងទៀតត្រូវបានបិទក្នុងអំឡុងពេលកូវីដ១៩” ហើយមានតែវិធានការចំណាយនិងវិធានការពន្ធរបស់រដ្ឋាភិបាលប៉ុណ្ណោះចេញមុខជួយដល់សេដ្ឋកិច្ច។

លោកនិយាយថា រដ្ឋាភិបាលនឹងរៀបចំកញ្ចប់ថវិកាសម្រាប់ការធ្វើដំណើរក្នុងស្រុកចាប់ពីខែកក្កដា។ លោកបន្ថែមថាព័ត៌មានលម្អិតនឹងបានដឹងច្បាស់នៅពាក់កណ្តាលខែមិថុនា។

លោកនិយាយថា “វិស័យទេសចរណ៍គួរតែជាកត្តាជំរុញសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ប្រសិនបើស្ថានភាពប្រសើរឡើង យើងអាចបើកឱ្យភ្ញៀវទេសចរចូលមកលេង”។

ផែនការជំរុញទេសចរណ៍ក្នុងស្រុកនឹងត្រូវផ្តល់ហិរញ្ញប្បទានដោយប្រាក់ចំនួន១លានលានបាត ដែលរដ្ឋាភិបាលនឹងខ្ចីគេដើម្បីកាត់បន្ថយផលប៉ះពាល់នៃកូវីដ១៩លើការងារ៕ ដោយ៖ កញ្ញាដាលីស

ថៃនឹងជំរុញសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ក្នុងស្រុក

ទីតាំងផ្សាយពាណិជ្ជកម្ម