នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ដំបូង​ចូល​ដល់​វេ​ណេ​ស៊ុយអេ​ឡា​

120
ចែករម្លែក

​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​ឧសភា​ថា​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ទី​មួយ​ក្នុងចំណោម​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ចំនួន​៥​គ្រឿង​ដែល​ដឹក​ឧស្ម័ន​និង​ប្រេង​អោយ​នេនេ​ស៊ុយអេ​ឡា​បាន​ចូល​ដល់​ផែ​នៅ​​ប្រទេស​វេនេ​ស៊ុយអេ​ឡា និង​មួយ​គ្រឿង​ទៀត​បាន​ចូល​ដល់​ដែនទឹក​នៃ​ប្រទេស​នេះ​។​

​ការដឹក​ប្រេង​ចូល​នេះ កើតឡើង​ចំពេល​មាន​ការព្រួយបារម្ភ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​ទំនាក់ទំនង​រវាង​អ៊ីរ៉ង​និង​វេនេ​ស៊ុយអេ​ឡា​។

​នាវា​ដឹង​ប្រេង​Fortune នេះ ដែល​មក​ដល់​ដែនទឹក​វេនេ​ស៊ុយអេ​ឡា​កាលពី​យប់​ថ្ងៃ​សៅរ៍​ត្រូវបាន​អមដំណើរ​ការពារ​ដោយ​នាវា​កងទ័ពជើងទឹក​វេនេ​ស៊ុយអេ​ឡា​។​

​កងទ័ព​វេនេ​ស៊ុយអេ​ឡា​បាន​និយាយ​នៅ​លើ​ទំនាក់ទំនង​សង្គម​Twitter ថា នាវា​របស់​ខ្លួន​បាន​អម​ការពារ​នាវា​ដឹក​ប្រេង​Forest ទី​២ ដែល​ខ្លួន​បាន​និយាយថា​បាន​ចូល​ដល់​ដែនទឹក​របស់​ប្រទេស​នេះ​​កាលពី​ថ្ងៃ​ចន្ទ​។​

​សហរដ្ឋ​អាម៉េរិក​បាន​ឃ្លាំ​មើល​នាវា​ដឹង​ប្រេង​ទាំងនេះ ចំ​ពេល​ខ្លួន​មាន​ការព្រួយបារម្ភ​ថា​អ៊ីរ៉ង់​និង​វេនេ​ស៊ុយអេ​ឡា​ដែល​ស្ថិត​ក្រោម​ការដាក់ទ​ណ្ឌកម្ម​របស់​ខ្លួន​នេះ​បាន​បង្កើន​ទំនាក់ទំនង​យូរអង្វែង​​របស់​ពួកគេ​ទៅជា​ទំនាក់ទំនង​កម្រិត​យុទ្ធ​សាស្ត្រ​មួយទៀត​។​

​ការដឹក​ប្រេង​ដ៏​សំខាន់​មក​ដល់​អំឡុង​ពេល​បិទ​ប្រទេស​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩​និង​ការខ្វះខាត​ប្រេងឥន្ធនៈ​ជា​យូរ​មក​ហើយ​នៅ​ប្រទេស​អាម៉េរិក​ខាងត្បូង​ដែល​កំពុង​មាន​វិបត្តិ​នេះ​។​

​វេនេ​ស៊ុយអេ​ឡា​មាន​ការស្តុក​ទុក​ប្រេង​ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ប៉ុន្តែ​ផលិតកម្ម​បាន​ធ្លាក់ចុះ​នៅ​ក្រោម​របប​ដឹកនាំ​បច្ចុប្បន្ននេះ ហើយ​ការនាំ​ចេញ​ប្រេង​របស់​ខ្លួន​ត្រូវបាន​រារាំង​ដោយ​ទណ្ឌកម្ម​​របស់​សហរដ្ឋ​អាម៉េរិក​៕​ប្រែ​សម្រួល​៖​វាសនា​

នាវា​ដឹង​ប្រេង​Fortune នេះ​បាន​ចូល​ចត​នៅ​កំពង់ផែ​El Palito នៅ​រដ្ឋកា​រ៉ា​បូ​បូ​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ