រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​ដោះលែង​អ្នក​ទោសតា​លី​បង់​ច្រើន​នាក់​ស្រប​ពេល​បទ​ឈប់​បាញ់​ចូល​ដល់​ថ្ងៃទី​២

210
ចែករម្លែក

​ក្រុម​អាជ្ញាធ​រអា​ហ្វ​ហ្គានី​ស្ថាន បាន​ដោះលែង​អ្នកទោស​តា​លី​បង់​១០០ នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​ឧសភា ដែល​ជា​ផ្នែក​មួយ​នៃ​ការឆ្លើយតប​របស់​រដ្ឋាភិបាល​ចំពោះ​ការឈ​ប់បាញ់​គ្នា​រយៈពេល​៣​ថ្ងៃ​ដែល​ក្រុម​​តា​លី​បង់​បាន​អំពាវនាវ​ដើម្បី​អាច​ប្រារព្ធ​ពិធីបុណ្យ Eid al-Fitr ។​

​ការផ្អាក​ការប្រយុទ្ធ​គ្នា​ដែល​មាន​ជា​លើក​ទី​២​នៅក្នុង​សង្គ្រាម​ដែល​មាន​អាយុកាល​ជិត​១៩ ឆ្នាំ​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​នេះ គឺ​ត្រូវបាន​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ដល់​ថ្ងៃទី​២​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​​ស្វាគមន៍​បទ​ឈប់​បាញ់​នេះ ដោយ​ប្រកាស​ផែនការ​ដោះលែង​អ្នកទោស​តា​លី​បង់​២.០០០ នាក់​។​

​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន លោក អាស​រ៉ា​ហ្វ ហ្កានី បាន​និយាយ​ថា​រដ្ឋបាល​របស់​លោក បាន​ត្រៀម​រៀបចំ​ធ្វើ​កិច្ចចរចា​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់​ផងដែរ​ដែល​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​គន្លឹះ​​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​ក្រីក្រ​នេះ​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ លោក ចា​វីដ ហ្វាយ​សាលបាន​ប្រាប់​សារព័ត៌​មាន AFP ថា​” រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​នៅថ្ងៃនេះ​(​ទី​២៥​ខែ​ឧសភា​)​បាន​ដោះលែង​អ្នកទោស​តា​លី​បង់ ១០០​នាក់​ពី​ពន្ធនាគារ​Bagram”​។​

​លោក​បាន​និយាយថា​ការដោះលែង​អ្នកទោស​គឺ​ដើម្បី​ជួយ​ដល់​ដំណើរការ​សន្តិភាព​ហើយ​នឹង​បន្ត​ធ្វើ រហូត​ដល់​អ្នកទោស ២.០០០ នាក់​ត្រូវបាន​ដោះលែង​៕​ប្រែ​សម្រួល​៖​វាសនា​

ក្រុម​អាជ្ញាធ​រអា​ហ្វ​ហ្គានី​ស្ថាន បាន​ដោះលែង​អ្នកទោស​តា​លី​បង់​១០០​នាក់ កាលពី​ថ្ងៃ​ចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម