ប្រគល់​អំណោយ​លោ​កស សុខា ជូន​ប្រជាពលរដ្ឋ​ចំនួន ១១​គ្រួសារ នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

157
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​: លោក ទូច វណ្ណៈ ប្រធាន​ក្រុមការងារ ស​.​ស​.​យ​.​ក​. ចុះជួយ​ស្រុក​ស្វាយ​អ​ន្ទ​រ និង ក្រុមការងារ រួម​នឹង ស​.​ស​.​យ​.​ក​. ស្រុក ព្រមទាំង​អាជ្ញាធរ​ដែនដី កាលពី​រសៀល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ បាន​នាំយក​អំណោយ​ឯកឧត្តម ស សុខា អនុ ប្រធាន ស​.​ស​.​យ​.​ក ទទួលបន្ទុក​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង អប់រំ យុវជន និង​កីឡា និង​លោកជំទាវ ទៅ​ប្រគល់​ពលរដ្ឋ​ជួប​ការខ្វះខាត​ក្នុង​ជីវភាព ចំនួន ១១​គ្រួសារ រស់នៅ ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។​

​អំណោយ​ដែល​ប្រគល់ជូន​ពលរដ្ឋ​ទាំង ១១​គ្រួសារ គឺ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន ៖ អង្ករ ៥០​គីឡូក្រាម , មី ០១​កេស , ត្រីខ ១០​កំប៉ុង , ទឹកត្រី ០១​យួរ , ទឹកស៊ីអ៊ីវ ០១​យួរ , ក្រមា ០១ , ម៉ាស​ការពារ ១០ , សាប៊ូ ០៤​ដុំ , អាល់កុល ០១​ដប , ថ្នាំពេទ្យ ០១​កញ្ចប់ , សា​រ៉ុង ០១ និង​ថវិកា ចំនួន ៥​ម៉ឺន​រៀល ។​

​លោក ទូច វណ្ណៈ ក៏បាន​ដឹកនាំ​ក្រុមការងារ ជួប​សំណេះសំណាល និង​ប្រកាស​សមាសភាព​ក្រុមការងារ ស​.​ស​.​យ​.​ក​. ចុះជួយ​ឃុំ​ទឹកថ្លា ដែលមាន​លោក ម៉ុក សុធា ជា​ប្រធាន ជូន​ដល់​អាជ្ញាធរ​ឃុំ​ទឹក ថ្លា ដើម្បី​ផ្តល់​កិច្ចសហការ​ធ្វើ​សកម្មភាព​មនុស្សធម៌​នានា សំដៅ​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ឃុំ​ទឹកថ្លា ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម