សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ម៉ាស៊ីន​អារឈើ​អត់​ច្បាប់​មួយកន្លែង

227
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: កម្លាំង​នរគ​បាល​ខេត្ត​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ ចុះបង្ក្រាប​ទីតាំង​ម៉ាស៊ីន​អារឈើ​អត់​ច្បាប់ នៅ​ចំណុច​ភូមិ​ឃ្លី​ថ្មី ឃុំ​ពោធិ៍​ចំរើន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០២០​។​

​លោក​វរៈសេនីយ៍ឯក ហេង សំ​ម្រេច នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា ម៉ាស៊ីន​អារឈើ​ខាងលើ​មាន​ម្ចាស់​ឈ្មោះ ពៅ ទូច ភេទ​ស្រី​អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ឃ្លី​ថ្មី​ឃុំ​ពោធិ៍​ចំរើន​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ បានដាក់​ម៉ាស៊ីន​អារឈើ​អត់​ច្បាប់​មួយគ្រឿង ជា​ប្រភេទ​ម៉ាស៊ីន​ធំ​ផ្តេក​ស៊ីឈ្នួល​អារឈើ​។​

​លោក​បាន​បន្តថា ការបង្ក្រាប​នេះ​ដកហូត​វត្ថុតាង​រួមមាន ឈើមូល​ចំនួន​២២​កំណាត់ឈើ​ក្ដា​អារ​រួច​ចំនួន​២​ម៉ែត្រគូប ដឹក​ដោយ​គោយន្ត​ចេញពី​កន្លែងកើតហេតុ​។ លទ្ធផល​នេះ​ជំនាញ​បានធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឲ្យ​ប្រព្រឹត្ត​មុខរបរ​ខុសច្បាប់​នេះ​ត​ទៅមុខទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម