ឃាតករ​ច្របាច់ក​សម្លាប់​ស្ត្រី​ម្នាក់​ប្លន់​យក​ម៉ូតូ​

247
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ត្រី​វ័យ​៤៧​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយសារ​​ឃាតករ​លាក់​មុខ​ច្របាច់កសម្លាប់ប្លន់​យក​ម៉ូតូ​មួយគ្រឿង រួមទាំង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​មួយចំនួនទៀត នៅវេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ចន្ទ ទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះជួល បន្ទប់​លេខ​១ ផ្លូវលំ ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ស្ត្រី​ដែល​ឃាតករ​សម្លាប់​មានឈ្មោះ អ៊ុច យ៉េន អាយុ​៤៧​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​ចាប់ហួយ និងមើល​ការខុសត្រូវ​ផ្ទះជួល ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្មី ឃុំ​រំពេ​ង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ សម្ភារបាត់បង់​រួមមាន ប្រាក់​មួយចំនួន និង​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ 2017 ពាក់​ផ្លាកលេខ​ភ្នំពេញ 1DC 7457​។​

​តាម​ការរៀបរាប់​ប្អូនស្រី​បង្កើត​របស់​ស្រ្តី​រងគ្រោះ​បានប្រាប់​ឲ្យ​ដឹងថា រូបគាត់ និង បងស្រី​ស្នាក់នៅ​បន្ទប់​ជួលតែ​ពី​នាក់បងប្អូន ហើយ​រូបគាត់​បានចេញ​ទៅធ្វើ​កា​រ នៅ​រោងចក្រ​បាត់ទៅ​នៅតែ​បងស្រី (​ស្ត្រី​រងគ្រោះ​ខាងលើ​) នៅ​លក់​អីវ៉ាន់​ចាប់ហួយ​កន្លែងកើតហេតុ​ខាងលើ ដូច​សព្វមួយដង។ រហូតដល់​វេលា​ម៉ោង ៦ ល្ងាច​បាន​ប្រ​ឡប់​ពី​ធ្វើការ​មកវិញ ក៏​ស្រាប់តែ​ឃើញ​បន្ទប់​ចាក់សោពី​ខាងក្រៅ​ខុសប្លែក​ធម្មតា ។ដោយសារ​មានការ​សង្ស័យ​ ក៏បាន​ហៅ​អ្នកជិតខាង​មក​វ៉ៃ​សោ​បំបែក​ដើម្បី​ចូលទៅ​មើល​ខាងក្នុង​ក៏​ស្រាប់តែ​បើកទ្វារ​ទៅ​ឃើញ​បងស្រី​បង្កើត​របស់គាត់ (​នារី​រងគ្រោះ​)​បាន ដេកស្លាប់​នៅលើ​ឥដ្ឋការ៉ូ​ហើយ ក៏បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ ព្រមទាំង​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ពី​សមត្ថកិច្ចមូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅសមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច័យ មក​ពិនិត្យមើល​នៅ​កន្លែងកើតហេតុ​និង​លើ​សាកសព បានឃើញ​ស្នាម​ច្របាច់ក​សម្លាប់​ជា​រឿង​ឃាតកម្ម​សម្លាប់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង និង​ទ្រព្យសម្បត្តិ​មានតម្លៃ​មួយចំនួនទៀត ជនសង្ស័យ​ចេញពី​កន្លែងកើតហេតុ បាត់ស្រមោល​។​

​បច្ចុប្បន្ន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កំពុងធ្វើការ​សហការ​​ជាមួយ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ការិយាល័យ​កោសល្យ​វិ​ច័យ​រាជធានី​ភ្នំពេញ ដើម្បី​បន្តធ្វើ​ការស្រាវជ្រាវ ដើម្បី​ឈានទៅដល់​ការកំណត់​មុខសញ្ញា​ជនសង្ស័យ ដោយ​ឡែក​សាកសព​ សមត្ថកិច្ច​ពិនិត្យនិង​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ស្រុកកំណើតដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម