សិង្ហ​បុរី​កាត់បន្ថយ​កំណើន​លើក​ទី​៣ ម្តងនេះ​ដក​៧​ទៅ​ដក​៤​ភាគរយ​

225
ចែករម្លែក

​សិង្ហ​បុរី​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​ឧសភា បាន​បន្ទាប​ការ​ព្យាករណ៍​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​(​ផ​.​ស​.​ស​)​សំ​រាប់​ឆ្នាំ​២០២០​ជា​លើក​ទី​៣ នៅពេល​សេដ្ឋកិច្ច​ពឹង​លើ​ការនាំ​ចេញ​នេះ ប្រឈម​ការដើរថយក្រោយ​​ឬ​កំណើន​អវិជ្ជមាន​ខ្លាំង​បំផុត​មិន​ដែល​ធ្លាប់​មាន​ពីមុនមក​។​

​រដ្ឋ​បែប​ជា​ទីក្រុង​មួយ​នេះ បាន​ទម្លាក់​ការព្យាករណ៍ ផ​.​ស​.​ស ដល់​ក្រោម​សូ​ន គឺ​ចុះ​ពី​ដក​១ ទៅ​ដក​៤ ភាគរយ​ក្នុង​ការព្យាករណ៍​កាលពី​មុន មក​ដក​៧(-7%)​ទៅ​ដក​៤(-4%)​ភាគរយ​។​

​សូមបញ្ជាក់​ថា សេដ្ឋកិច្ច​សិង្ហ​បុរី​បាន​ថយចុះ​០,៧​ភាគរយ​នៅ​ត្រីមាស​ទី​១​ធៀប​នឹង​កំណើន​ប្រចាំឆ្នាំ និង​៤,៧​ភាគរយ​បើ​ធៀប​រវាង​ត្រីមាស ហើយ​អ្នកវិភាគ​ព្រមាន​បញ្ហា​នៅ​រង់ចាំ​ខាង​មុខ​បន្ថែម​។​

​ហ្កា​ប្រៀល លីម លេខា​អចិន្ត្រៃយ៍​នៅ​ក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បាន​និយាយថា « កំរិត​មិន​ប្រាកដប្រជា​អំពី​រយៈពេល​និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ នៅ​មាន​បន្ត​។​ចម្ងាយ​ផ្លូវ​នៃ​ការ​​រើប​រើ​សេដ្ឋកិច្ច​ឡើង​វិញ​ក៏​មិន​ប្រាកដ​ដែរ​»​។​

​ពួក​អ្នកវិភាគ​រំពឹងថា សេដ្ឋកិច្ច​អាស្រ័យ​លើ​ពាណិជ្ជកម្ម​នេះ នឹង​ជួប​ការធ្លាក់​ចុះ​កាន់តែខ្លាំង​ឡើង​នៅ​ត្រីមាស​ទី​២ ដោយសារ​ការបិទ​ប្រទេស​២​ខែ ដែល​នាំ​អោយ​បិទ​កន្លែងធ្វើការ​ភាគ​ច្រើន​ដើម្បី​ទប់ស្កាត់​​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា​។​

​សូមបញ្ជាក់​ថា សិង្ហ​បុរី​ស្ថិត​ចំណោម​ប្រទេស​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ខ្ពស់បំផុត​មួយ​នៅ​អាស៊ី ហើយ​សម្លឹង​ទៅ​រក​ការបើក​សេដ្ឋកិច្ច​ឡើងវិញ​បណ្តើរៗ​នៅ​ខែ​ក្រោយ​៕​ប្រែ​សម្រួល​៖​វាសនា​

កាលពី​ខែ​កុម្ភៈ សិង្ហ​បុរី​បាន​កាត់បន្ថយ​កំណើន​ឆ្នាំ​២០២០​ពី​០,៥-២,៥​ភាគរយ មក​នៅត្រឹម ដក​០,៥-១,៥​ភាគរយ​

ទីតាំងផ្សាយពាណិជ្ជកម្ម