ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ត្រូវបាន​កែលម្អ​

224
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា គឺ​សាលា​កីឡា​ថ្នាក់ជាតិ ដ៏​ធំ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បណ្តុះបណ្តាល​គ្រូ អប់រំ​កាយ និង​កីឡា ទូទាំងប្រទេស​នោះ បច្ចុប្បន្ននេះ ត្រូវបាន​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ឈានទៅ​បណ្ដុះបណ្ដាល គ្រូ​អប់រំ​កាយ និង កីឡា​កម្រិត​ឧ​ត្ត​មសិ​ក្សា​។​

​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា បាន​សាងសង់ ទីលាន​បាល់ទាត់ ចំនួន ២ ៖ ទី​១ គឺ​ទីលាន​បាល់ទាត់​ស្មៅ​ធម្មជាតិ ខ្នាត​អន្តរជាតិ និង​ទីលាន​បាល់ទាត់ សិប្ប​និ​មិ្ម​ត្ត សម្រាប់​បណ្តុះបណ្តាល គ្រូ​ផ្នែក​បាល់ទាត់ ព្រមទាំង​អាចធ្វើ​ការប្រកួត​បាល់ទាត់ ពានរង្វាន់​យុវជន រៀបចំឡើង​ពី សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង កីឡា

ចំពោះ​បរិវេណ​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង​កីឡា បានធ្វើការ​កែប្រែ​រចនា​សម្ព័ន្ធ ជាច្រើន​ដូចជា ដាក់​ប្រព័ន្ធ​លូទឹក សាងសង​ផ្លូវ​ប៉េតង់ ចាក់ដី​បន្ថែម ធ្វើ​សួរ​ច្បារ ឲ្យ​សម្រស់​ស្រស់ស្អាត ជាមួយ​ពណ៌​បៃតង នៅ​ជុំវិញ​បរិវេណ ព្រមទាំង​ជួសជុល​អគារ​រដ្ឋបាល អគារ​ស្នាក់នៅ​របស់​គ​រុ​សិស្ស ដោយ​រៀបចំ​គ្រែ​ដេក កង្ហារ​សម្រាប់​គរុ​សិស្ស មកពី​តាម​ខេត្ត និង​ឲ្យ​មាន​របៀបរៀបរយ ស្នាក់នៅ​ប្រកបដោយ ផាសុខភាព និង​អនាម័យ​។ មិនតែប៉ុណ្ណោះ វិទ្យាស្ថាន ក៏បាន​ជួសជុល​បន្ទប់ទឹក រៀបចំ​បន្ទប់​ស្នាក់នៅ គ្រែ និង​រៀប​ចំពូក សម្រាប់​ការ​ស្នាក់នៅ របស់​គរុ​សិស្ស ដែល​មក​បំពេញ​ការសិក្សា ។​

វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង កីឡា

​លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ បាន​និយាយថា ការសិក្សា ត្រូវ​រួមផ្សំ​ជាមួយ​បរិយាកាស នៅ​ជុំវិញខ្លួន ដូចជា ប្រសិនបើ​បរិស្ថាន​ល្អ វិន័យ​ល្អ និង​កន្លែង​សិក្សា​ល្អ នឹងធ្វើ​ឲ្យ​ការសិក្សា​ពួកគាត់ កាន់តែ​ប្រសើរឡើង​។ ក្រោយពី​ពួកគាត់ បញ្ចប់​ការសិក្សា​ទីនេះ ពេល​ត្រឡប់​ទៅតាម​ខេត្ត​វិញ ពួកគាត់ នឹង​យក​ការបណ្តុះបណ្តាល គំនិត​របស់​ដឹកនាំ​ដ៏​ល្អ​នេះ បង្ហាត់បង្រៀន​កូនសិស្ស ឲ្យ​ចេះ​រក្សា​បរិស្ថាន​ល្អ វិន័យ​ល្អ និង​កន្លែង​សិក្សា​ល្អ ដូចដែល​ពួកគាត់ ទទួលបាន​ពី​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង​កីឡា​។​

​សូមបញ្ជាក់ថា វិទ្យាស្ថាន​នេះ នឹង​តម្លើង​ឋានៈ ឈានទៅ​បណ្ដុះបណ្ដាល និស្សិត​អប់រំ​កាយ និង​កីឡា កម្រិត​បរិញ្ញាប័ត្រ នាពេល​ខាងមុខនេះ ។ ពេលនេះ វិទ្យាស្ថាន កំពុងតែ​បណ្ដុះបណ្ដាល សាកល្បង​នូវ​និស្សិត កម្រិត​បរិញ្ញាប័ត្រ តែ​ទោះជា​យ៉ាងណា ក៏​សាលា​កីឡា​មួយ​នេះ នៅ​ខ្វះខាត​សាស្ត្រាចារ្យ កម្រិត​បរិញ្ញាប័ត្រ ៕v

វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង កីឡា

ទីតាំងផ្សាយពាណិជ្ជកម្ម