​អាច​គ្រោះថ្នាក់​ដល់​ជីវិត​! កុំ​ប្រើ​ឱសថ​ជំនួយ​ផ្លូវភេទ លក់​លើ​ហ្វេ​ស​ប៊ុ​ក សុខភាព​បុរស​

135
ចែករម្លែក

ដោយៈ មេសា​ /
​ភ្នំពេញៈ
ក្រសួងសុខាភិបាល បានប្រកាស​ហាម​ប្រើប្រាស់ឱសថ​បំប៉ន​ផ្លូវភេទ និង ស្រោមអនាម័យ លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សុខភាព​បុរស ដោយ​ផ្អែកលើ​ហេតុផល​ថា ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាចឈាន ដល់​ការបាត់​បង់ជីវិត ( គាំងបេះដូង ) ហើយក្រសួងសុខាភិបាល បាន​ព្រមាន​ថា នឹង​ចាត់វិធានការ ទៅតាម​ច្បាប់ ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ។​

​សេចក្តីប្រកាស​របស់ ក្រសួងសុខាភិបាល អះអាងថា ផលិតផល​ឱសថ ជំនួយ​ផ្លូវ​ភេទបុរស ដូចជា ៖ ១. VIGA 50000 STRONG , ២. MINILOVE , ៣. Xun Z Lau ៤. OLO HA FOR GOD ferformia ដែល​ប្រកាស​លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ សុខភាព​បុរស គឺជា​ផលិតផល​គ្មាន​លេខ​ប្រវេទន៍ និង គ្មាន​ច្បាប់​អនុញ្ញាត​ផ្សព្វផ្សាយពី​ក្រសួងសុខាភិបាល​ឡើយ ព្រមទាំង​បាន​ផ្សព្វផ្សាយ ភូតកុហក បោកប្រាស់ បំផ្លើស​ហួស​ពី​ការពិត គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ ត្រឹមត្រូវ ដូចជា​៖ ធំ វែង រឹង រួមភេទ​បានយូរ ។​ល​។​

​សេចក្តីប្រកាស​ដដែល​នេះ ពន្យល់ថា ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាចឈានដល់​ការបាត់​បង់ជីវិត ( គាំងបេះដូង ) អ្នកប្រើប្រាស់​ទៀត​នោះ សូម​សាធារណជន មេត្តា​កុំ​ជឿ​ការផ្សព្វផ្សាយ ភូតកុហក បោកប្រាស់ និង​ឈប់​ប្រើប្រាស់​ផលិតផល​ឱសថ និង​ស្រោមអនាម័យ ទាំង ៤ ប្រភេទ​ខាងលើនេះ​ជាបន្ទាន់ ហើយ​ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ ទៅតាម​ច្បាប់ ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ សុខភាព​បុរស ដែល​បាន​ផ្សព្វផ្សាយ លក់​ផលិតផល​ឱសថ ជំនួយ​ផ្លូវ​ភេទបុរស និង ស្រោមអនាម័យ គ្មាន​ច្បាប់​អនុញ្ញាត​ទាំងនេះ ។​

​ក្រសួងសុខាភិបាល បាន​សង្កត់ធ្ងន់ថា ករណី​ឃើញ​បុគ្គល​ណា ផ្សព្វផ្សាយ​លក់​ផលិតផល ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង សូម​ទំនាក់​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤ , ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០ ។​

​ជា​ញឹកញាប់ ក្រសួងសុខាភិបាល បានប្រកាស​ហាម​ផ្សព្វផ្សាយ​លក់ និង​ប្រើប្រាស់​ផលិតផល​នេះ គ្រឿងសម្អាង ឬ​ឱសថ​នោះ ស្ទើរ​គ្មាន​លស់​ថ្ងៃ ដោយ​អះអាងថា ជា​ផលិតផលគ្មាន​ច្បាប់​អនុញ្ញាត ជាការ​ផ្សព្វផ្សាយ​បំផ្លើស ហួសការ​ពិត ហើយ​ថា​នឹង​ចាត់វិធានការតាមច្បាប់ ប្រឆាំង​អ្នក​នាំចូល និង លក់​ផលិតផល​ទាំងនោះ​។​

​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ ក្រសួងសុខាភិបាល បាន​ក្រើនរំឭក ម្តង​ហើយ ម្តង​ទៀតថា ចំពោះ​ផលិតផល ជាពិសេស​គ្រឿងសម្អាង អាហារ​បំប៉ន និង ឱសថ​នានា ដែល​ប្រកា​សលក់ តាម​អន​ឡាញ គួរតែ​ចៀសវាង​ការទិញ និង ប្រើប្រាស់ ព្រោះ​ភាគច្រើន គឺជា​ផលិតផល គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួងសុខាភិបាល និង​គ្មាន​ការត្រួតពិនិត្យ ត្រឹមត្រូវ​ឡើយ ដែល​បានសេចក្តីថា មាន​គ្រោះ​ថ្នាក់ខ្ពស់ ដល់​សុខភាព អ្នកប្រើប្រាស់ ហើយ​ថា ប្រសិនបើ​ត្រូវ​ការទិញ កិច្ចការ​ដំបូង ដែល​ត្រូវធ្វើ​មិនអាច​រំលង គឺ​សួររក​ការអនុញ្ញាត ពី​ក្រសួងសុខាភិបាល ៕v/ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ