មេបញ្ជាការ ៖ យោធភូមិភាគហុងកុងរបស់ចិនមានសមត្ថភាពការពារសន្តិសុខរបស់ប្រទេសចិននិងទីក្រុងនេះ

121
ចែករម្លែក

មេបញ្ជាការយោធភូមិភាគហុងកុងបាននិយាយថា មន្រ្តីយោធានិងទាហានចិនដែលឈរជើងនៅយោធភូមិភាគហុងកុងមានការប្តេជ្ញាចិត្តនិងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពជាតិរបស់ប្រទេសចិននិងភាពរុងរឿងនិងសន្តិសុខយូរអង្វែងសម្រាប់ទីក្រុង។

នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋចិន លោក​ ចិន ទាវសាង បាននិយាយថា យោធភូមិភាគនេះគាំទ្រយ៉ាងមុតមាំចំពោះច្បាប់សន្តិសុខថ្មីរបស់ទីក្រុងហុងកុង។

ច្បាប់សន្តិសុខដែលមានគោលបំណងដោះស្រាយជាមួយការញុះញង់ ការធ្វើវិទ្ធង្សនា និងសកម្មភាពភេរវកម្ម បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញសហគមន៍ជំនួញនិងសហគមន៍ការទូត។

កាលពីចុងសប្តាហ៍ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹកទៅលើក្រុមបាតុករហុងកុងរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យប្រឆាំងនឹងច្បាប់ដែលបានស្នើឡើងនេះ។

ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទថាពួកគេបានចាប់ខ្លួនមនុស្សជាង ១៨០ នាក់ពីបទប្រមូលផ្តុំដោយខុសច្បាប់ ប្រព្រឹត្តខុសឆ្គង និង អំពើហិង្សា៕ ដោយ៖ កញ្ញាដាលីស

យោធភូមិភាគហុងកុងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារសន្តិសុខទីក្រុងនិងអធិបតេយ្យភាពចិនដីគោក

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ