ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្តកំពត​ធ្លាក់ចុះ​តែ​ការផ្ទេរ​ប្តូរ​ប័ណ្ណកម្មសិទ្ធិ​កើនឡើង​

228
ចែករម្លែក

ដោយ​: បូកគោ / កំពត​: នា​ដំណាក់កាល​នៃ​ជំងឺ​កូ​វីដ​១៩ តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្តកំពត​បាន​ធ្លាក់ចុះ ដោយសារ​ពលរដ្ឋ​រក​ប្រាក់ចំណូល​បាន​តិចតួច​។ ប៉ុន្តែ​ការងារ​ផ្ទេរ ប្តូរ​ប័ណ្ណ​កម្ម​សិទ្ធ និង​ប្រាក់ចំណូល​ពី​ការបង់ពន្ធ​ប្រថាប់ត្រា​សម្រាប់​ការទិញ​លក់ និង​ជួល​ដី អគារ​មានការ​កើនឡើង​។

​លោក​អ៊ិន សេង​ឃាង អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរ​រូ​បប​នីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពត​បាន​បញ្ចា​ក់ថា​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩​នេះ ប្រជាពលរដ្ឋ​ច្រើនជាង​មុន​បាន​សម្រុក​មក​បំពេញ​ឯកសារ​ផ្ទេរ ប្តូរ ធ្វើ​ប​ណ្ណ័​កម្ម​សិទ្ធ​ក្រោយពី​បាន​ទិញ លក់ និង​ជួល​អចលនទ្រព្យ​សម្រាប់​រយៈពេល​វែង​។ ដំណាក់កាល​ជំងឺ​កូ​វីដ​១៩ ការងារ​ទាក់​ទង់​នឹង​អចលនទ្រព្យ​បន្ត​កើនឡើង​រហូត​។ ជាក់ស្តែង​ក្នុង​ខែឧសភា ឆ្នាំ​២០២០​នេះ ការងារ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​មាន​ចំនួន​៦.៨៦៥​ក្បាលដី ហើយ​ប្រាក់ចំណូល​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការទិញ​លក់ និង​ជួល​បាន​ជាង​៥៦២​លាន​រៀល​។ ចំណែក​កាលពី​ខែ​កម​រា ឆ្នាំ​២០២០ ពោលគឺ​មុនពេល​មាន​ជំងឺ​កូ​វីដ​១៩ ការងារ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​មាន​ចំនួន​២៣៥​ក្បាលដី ឯ​ប្រាក់ចំណូល​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការទិញ​លក់ និង​ជួល​បានត្រឹមតែ​ជាង​៤៨៦​លាន​រៀល​ប៉ុណ្ណោះ​។

​លោក​គង់ ចាន់ណា ប្រធាន​ក្រុមហ៊ុន​គង់វង្ស​ប្រណីត​បាន​រៀបរាប់ថា​នា​អំឡុងពេល​ជំងឺ​កូ​វីដ​១៩ ទីផ្សារ​អចលន​ព្រ​ទ្យ​ក្នុង​ខេត្តកំពត​ហាក់​នៅ​ទ្រឹង​ដោយ​មិនមាន​សន្ទុះ​ដូច​មុន​ឡើយ​។ នេះ​ដោយសារតែ​ពលរដ្ឋ​ប្រយ័ត្នប្រយែង​ក្នុងការ​ចំណាយ ខណៈដែល​ប្រាក់ចំណូល​រក​មិនបាន​ច្រើន​ដូច​មុន​។ លោក​ប្រធាន​បាន​បន្តថា​ក្រុមហ៊ុន​ភាគច្រើន​នៅ​កំពត​បាន​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​នៃ​ការលក់ និង​បាន​ផ្អាក​ផែនការ​ពង្រីក​គម្រោង​ថ្មី​របស់ខ្លួន​ក្រោយ​សង្កេតឃើញ​បរិមាណ​លក់​ធ្លាក់ចុះ ពិបាក​ស្វែងរក​អតិថិជន​ថ្មី​រហូត​បង្ខំចិត្ត​ទម្លាក់​តម្លៃ​ដើម្បី​បន្ត​ចរន្ត​ការងារ​។ លោក​គង់ ចាន់ណា បាន​បញ្ជាក់ថា តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ទូទាំង​ខេត្ត​បាន​ធ្លាក់ចុះ​ពី​១០​ភាគរយ ទៅ​១៥​ភាគរយ​ទៅតាម​ទីតាំង​ភូមិសាស្ត្រ និង​ក្រុមហ៊ុន​នីមួយៗ​។ អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ជា​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ត​រូ​វ​ការទិញ​អចលនទ្រព្យ​ព្រោះ​គ្មាន​ឱកាស ឬ​វិបត្តិ​ណា​ផ្សេងទៀត​ដែល​អាចធ្វើឱ្យ​តម្លៃ​ធ្លាក់ចុះ​ដូច​ពេលនេះ​ឡើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម