ចិន​មាន​ផែនការ​ចាប់ផ្តើម​ប្រើ​វ៉ាក់សាំង​កូរ៉ូ​ណា​នៅ​ចុងឆ្នាំ ទោះជា​ការពិសោធន៍​មិនទាន់​ចប់​

248
ចែករម្លែក

​យោង​តាម​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​ប្រទេស ចិន​កំពុង​ធ្វើកា​រលើ​ផែនការ​មួយ​ដើម្បី​ផ្តល់​អោយ​ក្រុម​មនុស្ស​ខ្លះ​នូវ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩ ទោះ​ជា​ការ​សាក​ពិសោធន៍​នៅ​មិន​​ទាន់​ចប់សព្វគ្រប់​រហូតដល់​ពេលនោះ​។​

​លោក ហ្កា​វ ហ្វ៊ុយ បាន​និយាយថា កម្មវិធី​បង្កើត​ភាពស៊ាំ​ជាតិ បាន​ព្រាង​គោលការណ៍​ណែនាំ​ដើម្បី​កំណត់​មុខសញ្ញា​ថា​តើ​នរណា​មាន​សិទ្ធិ​ទទួល​វ៉ាក់សាំង​ដំបូង​។​ដោយសារ​ចំនួន​ឆ្លង​នៅ​ចិន​ឥឡូវ​ទាប​បណ្តា​​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចិន​អាច​តស៊ូ​បញ្ចប់​ការពិសោធន៍​ដំណាក់កាល​ចុងក្រោយ ពីព្រោះ​ពួកគេ​មិន​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ច្រើន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការប្រៀបធៀប​។​

លោក​ហ្កា​វ ហ្វ៊ុយ

​លោក​ហ្កា​វ ហ្វ៊ុយ ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​ប្រទេស និយាយថា​អាច​មាន​ការប្រើ​វ៉ាក់សាំង​ផ្លូវ​កាត់​មួយ​សំរាប់​ក្រុម​មនុស្ស​ខ្លះ និង​ក្នុង​គ្រា​អាសន្ន​។​

Sars-CoV-2 វីរុស​ដែល​បង្ក​ជំងឺ​កូវី​ដ​១៩​ជា​វីរុស​ទី​៧​ដែល​មនុស្ស​ស្គាល់​។​វីរុស​៦​ទៀត​អាច​បង្ក​ជំងឺឆ្លង​ផ្តាច់ជីវិត ដូចជា​រោគ​ផ្លូវដង្ហើម​ស្រួចស្រាល់​និង​រោគសញ្ញា​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា ឬ​ជំងឺ​ស្រាល​ជាង​ដូច​​ជា​ផ្តាច​សាយ​ធម្មតា ។​

​ការចាក់​វ៉ាក់សាំង​ត្រូវបាន​គេ​មើលឃើញថា​ជា​ដំណោះស្រាយ​វេជ្ជសាស្ត្រ​ដែល​អាច​ពឹង​បាន​តែ​មួយគត់​ដើម្បី​បញ្ចប់​ជំងឺ​កូវី​ដ​១៩ ដែល​រហូតមកទល់​ពេលនេះ​ចម្លង​មនុស្ស​ជាង​៥,៣​លាន​នាក់​និង​សម្លាប់​មនុស្ស​​ជាង​៣៤០.០០០​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​ខណៈ​បេក្ខជន​វ៉ាក់សាំង​ជាង​១២០ កំពុង​ត្រូវបាន​សិក្សា​ស្រាវ​បង្កើតឡើង វ៉ាក់សាំង​មួយ​អភិវឌ្ឍ​ឡើង​រវាង​ក្រុមហ៊ុន​ចិន CanSino​និង​បណ្ឌិតសភាយោធា​វិទ្យាសាស្ត្រ​វេជ្ជ​សា​សស្ត្រ​ចិន កំពុង​សាកល្បង​លើ​មនុ​​ស្ស​ដល់​ដំណាក់កាល​ទី​២ ដើម្បី​អោយ​ដឹង​ថា​តើ​វា​មាន​ប្រសិទ្ធភាព​កំរិតណា​។​

​វ៉ាក់សាំង​៣​ប្រភេទ​ទៀត​ក៏​កំពុង​សាកស្ប​ង​លើ​មនុស្ស​នៅ​ចិន រីឯ​អាជ្ញាធរ​កាណាដា ក៏​អនុញ្ញាតអោយ​បន្ត​សាកល្បង​វ៉ាក់សាំង​មួយ​ដែល​កំពុង​ត្រូវបាន​សិក្សា​បង្កើត​នៅ​ទីនោះ​៕​ប្រែ​សម្រួល​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ