រដ្ឋបាលខណ្ឌមានជ័យបើកកិច្ចប្រជុំមួយស្តីពី ការពិនិត្យលទ្ធភាពជួយ​រក​ការងារជូនប្រជាពលរដ្ឋក្រីក្រ នៅ​ក្នុងមូលដ្ឋាន

141
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ បានបើកកិច្ចប្រជុំមួយស្តីពី ការពិនិត្យលទ្ធភាពជួយរកការងារជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ក្នុងដំណាក់កាល រីករាលដាល នៃមេរោគ កូវីដ-១៩ ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ។

នាឱកាសនោះផងដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ កំណត់យក ផែនការ ប្រជាពលរដ្ឋក្រីក្រ ដែលបានជួបប្រទះស្ថានភាព ជីវភាព លំបាកប្រចាំថ្ងៃ ក្នុងដំណាក់កាល រីករាលដាល នៃមេរោគ កូវីដ-១៩ មាន ៣ គម្រោងដូចជា ១. ការងារចុះស្តារប្រព័ន្ធលូតាមសង្កាត់ទាំង៧។ ២. ការងារលាងសំអាតផ្លូវ ៦០ម៉ែត្រ ចាប់ពីច្រមុះជ្រូកក្បាលថ្នល់ ដល់ស្ពានថ្ម ព្រំប្រទល់ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ប្រវ៉ែង ៤,០០០ ម៉ែត្រ (៤ គីឡូម៉ែត្រ ) ។ ៣. ការងារសំអាត អនាម័យ បរិស្ថាន ក្នុងសង្កាត់ទាំង៧។

ជាចុងក្រោយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានស្នើអោយសង្កាត់ទាំង៧ រៀបចំធ្វើ បច្ចុប្បន្នភាពប្រជាពលរដ្ឋក្រីក្រឡើងវិញ អោយលឿនបំផុត ដើម្បីធ្វើរបាយការណ៍ជូន រដ្ឋបាលរាជធានីភ្នំពេញ ឲ្យទាន់តាមការកំណត់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម