WHO ផ្អាកការសាកល្បងថ្នាំ Hydroxychloroquine លើអ្នកជំងឺកូវីដ១៩ ដោយសារបារម្ភពីសុវត្ថិភាព

297
ចែករម្លែក

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បាននិយាយកាលពីថ្ងៃចន្ទថា WHO បានផ្អាកការធ្វើតេស្តថ្នាំព្យាបាលជំងឺគ្រុនចាញ់ Hydroxychloroquine ចំពោះអ្នកជំងឺកូវីដ១៩ ដោយសារបញ្ហាសុវត្ថិភាព។

ថ្នាំ Hydroxycholoroquine ត្រូវបានកោតសរសើរដោយលោកដូណាល់ត្រាំនិងអ្នកដទៃទៀតថាជាការព្យាបាលដែលអាចធ្វើទៅបានសម្រាប់ជំងឺដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មីនេះ។ ប្រធានាធិបតីអាម៉េរិកបាននិយាយថា គាត់កំពុងប្រើថ្នាំនេះដើម្បីជួយការពារការឆ្លងកូវីដ។

លោកថេត្រូសបានប្រាប់សន្និសីទកាសែតតាមប្រព័ន្ធអ៊ីនធឺណេតថា “ក្រុមប្រតិបត្តិបានអនុវត្តការផ្អាកបណ្តោះអាសន្ននូវអង្គភាពសាកល្បងសាមគ្គីមួយលើថ្នាំ Hydroxychloroquine ខណៈទិន្នន័យសុវត្ថិភាពត្រូវបានត្រួតពិនិត្យដោយក្រុមប្រឹក្សាភិបាលត្រួតពិនិត្យសុវត្ថិភាពទិន្នន័យ”។

លោកបាននិយាយថា អង្គភាពផ្សេងទៀតនៃការសាកល្បងថ្នាំនេះ ដែលជាគំនិតផ្តួចផ្តើមជាអន្តរជាតិដ៏សំខាន់ដើម្បីធ្វើតេស្តការព្យាបាលដ៏មានសក្តានុពលលើមនុស្ស កំពុងបន្តធ្វើដដែលទេ។

ពីមុនមកអង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ប្រឆាំងនឹងការប្រើប្រាស់ថ្នាំ Hydroxychloroquine ដើម្បីព្យាបាលឬការពារការឆ្លងមេរោគដែលទាក់ទងនឹងវីរុសកូរ៉ូណា លើកលែងតែផ្នែកមួយនៃការសាកល្បងព្យាបាល។

លោកវេជ្ជបណ្ឌិត ម៉ៃ រ៉ាយអ៊ែន ប្រធានកម្មវិធីបន្ទាន់របស់ WHO បាននិយាយថា ការសម្រេចចិត្តផ្អាកដំណើរការសាកល្បងថ្នាំ Hydroxychloroquine ត្រូវអនុវត្តចេញពី “ការប្រុងប្រយ័ត្នខ្ពស់”៕ ដោយ៖ កញ្ញាដាលីស

ថ្នាំ Hydroxychloroquine ត្រូវបានផ្អាកការសាកល្បងព្យាបាលលើមនុស្សដោយអង្គការ WHO