អ​.​ស​.​ប លើក​តម្លៃ​នារី​កម្ពុជា​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព

193
ចែករម្លែក
អ​.​ស​.​ប លើក​តម្លៃ​នារី​កម្ពុជា​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព

ដោយៈ​យោធិន​/ភ្នំពេញៈ​ថ្មីៗ​នេះ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​បាន ចេញផ្សាយ​របាយការណ៍ សម្តែង​នូវ​មោទនភាព​ខ្ពស់ ចំពោះ​កងកម្លាំង​មួក​ខៀវ​ជា​ស្ត្រី ដែល​បាន​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ជូន​ពិភពលោក​។​ក្នុងនោះ ក៏បាន​លើកឡើង​ផងដែរ​ពី​សមាសភាព​កងកម្លាំង​យោធា​មួក​ខៀវ​នារី​កម្ពុជា​ចំនួន​៦៥​នាក់​ដែល​បាននិងកំពុង​បំពេញបេសកកម្ម​តាម​បណ្តា​តំបន់​នានា​ក្រោម​ឆត្រ​របស់ អ​.​ស​.​ប​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បង្ហាញ​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ​ក្នុងការ​លើកកម្ពស់​កង​កម្លាំងយោធា​មួក​ខៀវ​កម្ពុជា​ក្នុង​បេសកកម្ម​ក្រោម​ឆត្រ អ​.​ស​.​ប


នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គ​នាយ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ថ្លែង​ប្រកាស​ពី​ខ្លឺ​ម​សារ​របស់​អ​.​ស​.​ប​ដែល​ចេញផ្សាយ​ជា​ផ្លូវការ​នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ជូន​ដល់​បណ្តាញឃោសនា​ជាតិ នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ស្នាក់ការ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​
នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​បញ្ជាក់ថា​របាយការណ៍​របស់ អ​.​ស​.​ប សង្កត់ធ្ងន់ថា ប្រទេស​កម្ពុជា បាន​បរិច្ចាគ​កម្លាំង​ជានា​រី ចាប់តាំងពី​ឆ្នាំ​២០០៦ ដើម្បី​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព រហូតដល់​ពេលបច្ចុប្បន្ន​គឺ​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី​២០ ក្នុងចំណោម​១១០​ប្រទេស ដែល​បរិច្ចាគ​កម្លាំង​ជា​នារី​ចូលរួម​បេសកកម្ម សរុប​ចំនួន​៣.៧៦៦​នាក់​។​ក្នុងចំណោម​១១០​ប្រទេស​នោះ គឺ​កម្ពុជា​កំពុងតែ​ឈរលើ​លំដាប់​លេខ​ខ្ពស់​ជាងគេ​ខណៈដែល​ក្នុងចំណោម​៩០​ប្រទេស​ផ្សេងទៀត បាន​បរិច្ចាគ​កម្លាំង​នារី​មាន​ចំនួន​តិចជាង​កម្ពុជា​។
សរុប​ជារួម​កម្លាំង​រក្សា​សន្តិភាព​កម្ពុ​ជាមាន​កម្រិត​ស្មើនឹង​៣៨​ភាគរយ​។ នេះ​បើ​យោងតាម​ខ្លឹមសារ​របាយការណ៍​រប​​ស់​អ​.​ស​.​ប​៕សរន

​អ​.​ស​.​ប លើក​តម្លៃ​នារី​កម្ពុជា​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព
​អ​.​ស​.​ប លើក​តម្លៃ​នារី​កម្ពុជា​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព