ឃាត់ខ្លួនជនសង្ស័យម្នាក់ និងម៉ាទឹកកកជាង៥ក្រាមបញ្ជូនទៅតុលាការពីបទជួញដូរគ្រឿងញៀន

119
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកាលពីរសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២ឥ២០បានបញ្ជូនជនសង្ស័យម្នាក់និងម៉ាទឹកកកជាង៥ក្រាមទៅតុលាការពីបទជួួញដូរគ្រឿងញៀនក្រោយពេលកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិអណ្តូង
ចេញសង្កាត់អូរចារក្រុុងបាត់ដំបង។

លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះស៊ុន វ៉ាន់ឆៃភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិ សង្កាត់ខាងលើ។

ចំណែកវត្ថុតាងដែលដកហូតបានុមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE) ចំនួន៣ថង់ទម្ងន់៥,១៣ក្រាម ទូរស័ព្ទដៃ១គ្រឿងនិងសម្ភារ:សម្រាប់ប្រើប្រាស់​ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធី៕/B