បញ្ជូនជនសង្ស័យ២នាក់ និងម៉ាទឹក កក១១ថង់ ទៅតុលាការពីបទជួញ ដូរគ្រឿងញៀន

149
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ២នាក់ និងម៉ាទឹកកក១១ថង់ទៅតុលាការពីបទជួួញដូរគ្រឿងញៀន។ ជនសង្ស័យទាំង២នាក់នេះត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការនគរបាលស្រុកថ្មគោល ចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី៥ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យប្រុសទាំង២នាក់មានឈ្មោះហួ ហៃអាយុ១៨ឆ្នាំនៅភូមិឃុំខាងលើ និងឈ្មោះ ហួហ៊ុយ (បង) អាយុ២០ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា។វត្ថុតាងដែលវចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១១ថង់ទម្ងន់២,៤៥ក្រាម ទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធី៕/B