អ្នកជំនាញព្រមានថា ពួកភេរវករអាចនឹងប្រើកូវីដ១៩ធ្វើជាគំរូវាយប្រហារជីវសាស្ត្រនាពេលអនាគត

247
ចែករម្លែក

ក្រុមអ្នកជំនាញបានព្រមានថា ពួកភេរវករអាចប្រើកូវីដ១៩នាពេលបច្ចុប្បន្នធ្វើជាឧទាហរណ៍គំរូសម្រាប់ការវាយប្រហារជីវសាស្ត្រនាពេលអនាគត។

ករណីឆ្លងកូវីដ១៩បានកើនឡើងដល់ជាង ៥ លាននាក់គិតត្រឹមថ្ងៃអង្គារទី២៦ឧសភាហើយយោងតាមអ្នកជំនាញសន្តិសុខ ឥឡូវនេះពួកភេរវករអាចប្រើអាវុធជីវសាស្ត្របន្ទាប់ពីបានឃើញពីផលប៉ះពាល់ដ៏សាហាវនៃវីរុសនេះ។ យោងតាមអ្នកជំនាញមកពីក្រុមប្រឹក្សាអឺរ៉ុបបានឱ្យដឹងថា វីរុសនេះបានលាតត្រដាងឱ្យឃើញច្បាស់ក្រឡែតថាតើសង្គមសម័យទំនើបងាយរងគ្រោះកម្រិតណា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា “ជំងឺរាតត្បាតកូវីដ១៩ បានបង្ហាញពីភាពងាយរងគ្រោះនៃសង្គមសម័យទំនើបចំពោះការឆ្លងមេរោគនិងសក្តានុពលនៃការរំខាន”។

“ការប្រើភ្នាក់ងារបង្ករោគឬភ្នាក់ងារជីវសាស្ត្រផ្សេងទៀតក្នុងគោលបំណងធ្វើភេរវកម្មអាចបង្ហាញប្រសិទ្ធិភាពខ្ពស់និងបណ្តាលឱ្យខូចខាតទាំងមនុស្សនិងសេដ្ឋកិច្ចដែលមានទំហំធំជាងការវាយប្រហារភេរវករតាមបែបប្រពៃណី ដោយធ្វើឱ្យសង្គមអសន្តិសុខរយៈពេលវែង សាយភាយការភ័យខ្លាច និង សាបព្រួសការមិនទុកចិត្តគ្នាហួសពីសហគមន៍នានាដែលរងផលប៉ះពាល់ភ្លាមៗ។ គ្រប់ប្រទេសទាំងអស់ងាយរងគ្រោះដោយភេរវកម្មជីវសាស្ត្រ។ ការខូចខាតរបស់វាគឺឆាប់រហ័សនិងមានសក្តានុពលទូទាំងពិភពលោក”។

“វាចាំបាច់ក្នុងការពង្រឹងវិធានការទប់ស្កាត់ភេរវកម្មជីវសាស្ត្រតាមរយៈអន្តរាគមន៍អន្តរស្ថាប័នដែលមានសមត្ថភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាព”។

ទោះយ៉ាងណាក្រុមប្រឹក្សានេះបានបញ្ជាក់ថាពុំទាន់មានរបាយការណ៍អំពីការទាក់ទងណាមួយទៅនឹងការវាយប្រហារបែបនេះនាពេលអនាគតនោះឡើយ៕ ដោយ៖ កញ្ញាដាលីស

ពួកភេរវករអាចយកគំរូកូវីដ១៩មកធ្វើការវាយប្រហារជីវសាស្ត្រនាពេលអនាគត

ទីតាំងផ្សាយពាណិជ្ជកម្ម