នគរបាលខណ្ឌមានជ័យចុះបង្រ្កាបទីតាំងបើកល្បែងកន្ទុយលេខស៊ីសងខុសច្បាប់ឃាត់បានម្នាក់នឹងវត្ថុតាងមួយចំនួន

176
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០នេះ ថា កម្លាំងរបស់លោកបានឆ្មក់បង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឆ្នោតវៀតណាម) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥ៈ៣០នាទី នៅចំណុចតូបលេខ៦ ផ្លូវលេខ៣៧១ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

ជនសង្ស័យឈ្មោះ ពេជ្រ ពន្លក ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៧១ ភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ មុខរបរ វេរលុយទ្រូម៉ាន់នីនិងកត់ឆ្នោត(ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។

ចំណែកវត្ថុតាងចាប់យកមាន៖ក្រដាសមានសរសេរលេខឆ្នោតវៀតណាមចំនួន៣សន្លឹក , ក្រដាសតូចៗសម្រាប់កត់លេខឆ្នោតមួយចំនួន ,ត្រាសម្រាប់ចុះថ្ងៃខែឆ្នាំ ចំនួន០១, ប៊ិចពណ៌ខៀវមួយចំនួន, ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង,ទូរស័ព្ទដៃចាស់ចំនួន០២ គ្រឿង និង លុយខ្មែរចំនួន២៩០.០០០រៀល(ម្ភៃប្រាំបួនម៉ឺនរៀល)។

ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌមានជ័យបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង១៥ៈ៣០នាទី ដោយបានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និង កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចុះបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឆ្នោតវៀតណាម) ០១កន្លែងស្ថិតនៅតូបលេខ៦ ផ្លូវលេខ៣៧១ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំងម្នាក់ឈ្មោះ ពេជ្រ ពន្លក ភេទ ប្រុស អាយុ ៣៩ ឆ្នាំ និង បានចាប់យកវត្ថុតាងខាងលេី បញ្ជូនមកស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ដើម្បីចាត់ការតាមនីតិវិធីតែម្តង ។

បច្ចុប្បន្ននេះ ជនសង្ស័យឈ្មោះ ពេជ្រ ពន្លក កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម