បុរសពីរនាក់បានស្លាប់ និងបីនាក់ទៀតរួចពីស្លាប់ក្រោយពីហូបសម្លត្រីកំពត

258
ចែករម្លែក

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ៖ បុរសពីរនាក់បានស្លាប់និងបីនាក់ទៀតសង្គ្រោះទាន់ពេលវេលាក្រោយពីហូបសម្លត្រីកំពត។ហេតុការណ៍ពុលសម្លត្រីកំពតកើតឡើងនៅចំណុចភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

នគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា បុរសដែលពុលត្រីកំពតស្លាប់មានទី១.ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្លាប់ក្រោយ ពេលដឹកទៅព្យាបាល នៅមណ្ឌលសុខភាពឃុំត្រពាំងជោ ។ ទី២.ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ នៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សព្វថ្ងៃ ស្នាក់នៅភូមិស្រែកិន ឃុំ ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្លាប់ ភ្លាមៗក្រោយពេលហូបរួច។និង៣នាក់ទៀតដែលរួចពីស្លាប់មាន១.ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកចម្អិន ២.ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៣.ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រភពបន្តថា មុនពេលកើតហេតុបុរសឈ្មោះយុងង៉ែតនិងឈ្មោះហុងសារ៉ាតបានយកត្រីកំពតមកអោយឈ្មោះម៉ៅសេងហៅយាយឡច ធ្វើម្ហូបហូបបាយល្ងាច ក្រោយពីចម្អិនរួចក៍នាំហូបស្រាប់តែពុលសម្លត្រីកំពតបណ្តាលឲ្យស្លាប់បុរសពីរនាក់ភ្លាមៗនិងបីនាក់ទៀតត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះទាន់ពេលហើយកំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យឃុំត្រពាំងជោ។ក្នុងករណីនេះដែរសត្វមាន់ចំនួន៧ក្បាលនិងឆ្កែ១ក្បាលបានងាប់ជាបន្តបន្ទាប់ក្រោយពីសត្វទាំងនោះស៊ីពោះត្រីកំពតនោះ៕/B