ក្រុមការងារចម្រុះខណ្ឌឬស្សីកែវចុះពិនិត្យនិងស្តារព្រែកបាក់ទូក ដើម្បីបញ្ចៀសការលិចលង់ក្នុងមូលដ្ឋានដោយសារទឹកភ្លៀង

94
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះពិនិត្យការស្តារព្រែកបាក់ទូក ដែលមានទីតាំងស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះពិនិត្យការស្តារព្រែកបាក់ទូក ដើម្បីបញ្ចៀសការលិចលង់ក្នុងមូលដ្ឋាន ពិសេសក្នុងរាជធានីភ្នំពេញដោយសារតែជំនន់ទឹកភ្លៀង ។

លោកអភិបាលក៏បានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ សូមកុំបោះចោលសំរាមចូលក្នុងប្រឡាយ និងសូមវិចខ្ចប់សំរាមអោយបានត្រឹមត្រូវ ចៀសវាងការដាក់ ឬបោះចោលសំរាមនៅមាត់លូជាដាច់ខាត ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ