ស្ថានកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជូនដំណឹង ពីការសម្រេចរបស់ រដ្ឋាភិបាលកូរ៉េ ដាក់ចេញវិធានការណ៍ថ្មី សម្រាប់ជនបរទេស កាន់ទិដ្ឋាការស្នាក់នៅរយៈពេលយូ

99
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺ Covid-19 រដ្ឋាភិបាលកូរ៉េ បានសម្រេចសម្រេចដាក់ចេញ នូវវិធានការណ៍ថ្មី សម្រាប់ជនបរទេសដែលកាន់ទិដ្ឋាការស្នាក់នៅរយៈពេលយូរ ហើយវិធានការណ៍នេះ នឹងចូលជាធរ មាន នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០០:០០ នាទី។

សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា ទី១.ជនបរទេសទាំងអស់ ដែលស្នាក់នៅកូរ៉េ រយៈពេលយូរ លើកលែង ជនបរទេសដែលជាមន្រ្តីការទូត កាន់ទិដ្ឋាការ A-1 មន្រ្តីរដ្ឋាភិបាល ដែលកាន់ទិដ្ឋាការ A-2 ជនបរទេស ដែលកាន់ទិដ្ឋាការ A-3 (Treaties) និងពលរដ្ឋកូរ៉េ នៅបរទេសដែលកាន់ទិដ្ឋាការ F-4 តម្រូវឱ្យស្នើសុំលិខិតបញ្ជាក់អនុញ្ញាតឱ្យចូលកូរ៉េជាថ្មីម្តងទៀត (Re-Entry Permit) នៅការិយាល័យអន្តោប្រវេសន៍ មុននឹងធ្វើដំណើរចេញពីកូរ៉េ ប្រសិនបើអ្នកទាំងនោះចង់រក្សាសិទ្ធិស្នាក់នៅ និងរយៈពេលស្នាក់នៅ។ ការចាកចេញពីកូរ៉េដោយពុំមានបញ្ជាក់ Re-Entry Permit មានន័យស្មើនឹងការលុបចោលប័ណ្ណស្នាក់នៅ (Alien Registration)។ ទី២.ជនបរទេសទាំងឡាយដែលទទួលបាននូវ Re-Entry Permit និងមានបំណងធ្វើដំណើរចូលកូរ៉េវិញ ត្រូវទៅពិនិត្យសុខភាព (មិនមែនពិនិត្យរកជំងឺកូវីដ-១៩ ទេ) យ៉ាងតិច ៤៨ ម៉ោង មុនពេលចេញដំណើរទៅកូរ៉េ និងត្រូវបង្ហាញលិខិតបញ្ជាក់សុខភាពខាងលើ (ភាសាអង់គ្លេស ឬភាសាកូរ៉េ) ជាលាយលក្ខអក្សរនូវរោគវិនិច្ឆ័យ (written diagnosis) ដូចជា គ្រុនក្តៅ ក្អក ឈឺក្បាល ពិបាកដកដង្ហើម ឈឺសាច់ដុំ ឬរោគសញ្ញាផ្លូវដង្ហើម ជាដើម ដល់ភ្នាក់ងារ ឬប្រតិបត្តិករដឹកជញ្ជូន (transport operator) និងមន្រ្តីអន្តោប្រវេសន៍ ក្នុងករណីមានការស្នើសុំ។

ផ្ទុយទៅវិញ ក្នុងករណីជនបរទេសទាំងឡាយណាដែលមានវិញ្ញាបនប័ត្រលើកលែងការធ្វើចត្តាឡីស័ក (Isolation Exemption Certificate) ដែលចេញដោយស្ថានទូត ឬស្ថានកុងស៊ុលកូរ៉េប្រចាំនៅបរទេស អ្នកទាំងនោះពុំចាំបាច់ទៅពិនិត្យសុខភាពដើម្បីធ្វើរោគវិនិច្ឆ័យនោះឡើយ។

គួរបញ្ជាក់៖ សម្រាប់ជនបរទេសទាំងឡាយណា ដែលបានចាកចេញពីកូរ៉េ មុនវិធានការណ៍ខាងលើចូលជាធរមាន (ថ្ងៃទី០១ មិថុនា ២០២០) និងមានបំណងត្រលប់ចូលកូរ៉េវិញ ពុំចាំបាច់ទៅពិនិត្យសុខភាព ដូចមានកំណត់ក្នុងចំណុចទី២ឡើយ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ