លោកស្ទែនលី ហូ ដែលកសាងឧស្សាហកម្មល្បែងនៅម៉ាកាវ ទទួលមរណភាពនៅអាយុ ៩៨ ឆ្នាំ

171
ចែករម្លែក

កូនស្រីរបស់គាត់ឈ្មោះ ផានស៊ី ហូ បាននិយាយថា ឪពុកនាងឈ្មោះ ស្ទែនលី ហូ ដែលជាមហាសេដ្ឋីកាស៊ីណូម៉ាកាវរហស្សនាមបិតាល្បែងសម័យទំនើបនៅក្នុងប្រទេសចិន បានស្លាប់កាលពីថ្ងៃអង្គារទី២៦ឧសភានៅទីក្រុងហុងកុង។ គាត់មានអាយុ ៩៨ ឆ្នាំ។

គេស្គាល់ច្បាស់ថា “ស្តេចល្បែង” មហាសេដ្ឋីដ៏ឆ្នើមរូបនេះបានវ៉ាងទីផ្តាច់មុខលើកាស៊ីណូនៅម៉ាកាវអស់រយៈពេល ៤ ទសវត្សរ៍មកហើយ បន្ទាប់ពីប្រថុយប្រចាំផ្ទះរបស់គាត់ដើម្បីកសាងអាណាចក្រល្បែងដែលនៅតែគ្របដណ្តប់លើឧស្សាហកម្មនេះ ត្បិតម៉ាកាវបានបើកឱ្យក្រុមហ៊ុនបរទេសចូលក្នុងឆ្នាំ ២០០២។

យោងតាមអាជ្ញាធរអាម៉េរិកបានឱ្យដឹងថា គាត់គឺជាអតីតអ្នកមានបំផុតនាជំនាន់អាណានិគមព័រទុយហ្គាល់ ដែលជាអ្នកចាយលុយខ្ជះខ្ជាយនិងធ្លាប់ជាអ្នករាំរបាំបាឡេ ដែលមានឥទ្ធិពលយ៉ាងខ្លាំងទាំងនៅម៉ាកាវនិងនៅហុងកុង ខណៈអាចរក្សាបាននូវទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋកម្មចាត់តាំងនានា។

មានកម្ពស់ខ្ពស់សង្ហានិងមានឈាមជ័រកាត់ចិននិងអឺរ៉ុប លោកហូបានបង្កើតកូនចំនួន ១៧ នាក់ជាមួយមនុស្សស្រី ៤ នាក់។ ក្រុមគ្រួសារធំរបស់គាត់បានផ្ទុះឡើងនូវជម្លោះផ្ទៃក្នុងទាក់ទងនឹងការស្នងមរតកដ៏មហិមាពីលោកហូ។

ទោះមានរហស្សនាមស្តេចល្បែង តែលោកហូមិនដែលដើរជាន់កន្លែងលេងល្បែងនោះឡើយ។

លោកហូធ្លាប់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ក្នុងឆ្នាំ ២០០១ ថា​ “ខ្ញុំមិនលេងល្បែងនោះឡើយ។ ខ្ញុំមិនចេះអត់ធ្មត់ចាំលុយល្បែងទេ។ កុំរំពឹងកើបលុយចេញពីការលេងល្បែង។ វាជាល្បែងភ្នាល់អស់ផ្ទះសម្បែង។ វាជាល្បែងយកផ្ទះមកចាក់”៕ ដោយ៖ កញ្ញាដាលីស

លោកស្ទែនលី ហូ ស្លាប់នៅអាយុ ៩៨ ឆ្នាំនៅហុងកុង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ