នៅពេល​តម្រូវការ​ម៉ាស់​កើនឡើង​ខ្ពស់ ម៉ាស់​ជាច្រើន​ត្រូវបាន​ផលិត​ចេញ​ក្រណាត់​ផ្សេងៗ​ដោយ​រួម​ទាំង​ពី​ក្រណាត់​សម្រាប់​ធ្វើ​ខោ​អនាម័យ​ក្មេង​

180
ចែករម្លែក

​តម្រូវការ​ម៉ាស់​កើន​ឡើង​នៅ​ចិន នាំ​ឱ្យ​ការផលិត​ម៉ាស់​កើនឡើង​សម្រាប់​ទប់ស្កាត់​ជំងឺឆ្លង​វីរុស​កូវី​ដ​១៩ ហើយ​ម៉ាស់​ជាច្រើន​ត្រូវបាន​គេ​ផលិត​ចេញពី​ក្រណាត់​សម្រាប់​ផលិត​ខោ​អនាម័យ​កូនក្មេង
​ក្រណាត់​អនាម័យ​ក្មេង និង កន្សែង​អនាម័យ​ជាដើម ។

​ក្រុមហ៊ុន​អ្នក​ផលិត​និយាយថា វាយនភ័ណ្ឌ​ដូចជា​ក្រណាត់​ជាធម្មតា បាន​ខ្វះខាត ដោយ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​ដោយសារ​តែ​គេ​បាន​បង្វែរ​វត្ថុធាតុដើម​ទៅ​ផលិត​ម៉ាស់​ដែលមាន​ប្រាក់​ចំណូល​ច្រើន​ជាង​
​ទៅវិញ ។​

​ក្រុមហ៊ុន​មួយចំនួន​ត្រូវបាន​បង្ខំចិត្ត​បន្ថយ​ការផលិត​ឬ​ដំឡើងថ្លៃ​ពាក់កណ្តាល ដោយ​ឧស្សាហកម្ម​នេះ មាន​ការព្រួយបារម្ភ​ចំពោះ​អនាគត​នៃ​ការផ្គត់ផ្គង់​។​

​នៅពេល​វីរុស​កូវី​ដ​១៩​នេះ បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ បន្ទាប់​ពី​វា​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​វូ​ហាន​កាលពី​ខែ​ធ្នូ​នោះ​ក្រុម​មេដឹកនាំ​បាន​ខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​
​ដើម្បី​ផលិត​ម៉ាស់​មុខ​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​បុគ្គលិក​ពេទ្យ​និង​សម្រាប់​ប្រជាជន​ចំនួន ១,៤ ពាន់​លាន​នាក់​របស់​ប្រទេស​នេះ​។​

​ប៉ុន្តែ នៅ​ពេល​ក្រុមហ៊ុន​នានា​ដែល​រាប់​បញ្ជូន​ទាំង​ក្រុមហ៊ុន​ផលិត​រថយន្ត​រហូត​ដល់​រោងចក្រ​កាត់ដេរ​បាន​ប្តូរ​ការផលិត​របស់​ពួកគេ​ទៅ​ផលិតរ​ម៉ា​ស់មុខ​វិញ​ដើម្បី​បំពេញ​តម្រូវការ​នោះ ថ្លៃ​វត្ថុធាតុដើម​
​បាន​កើនឡើង​ខ្ពស់ ដោយសារតែ គ្មាន​សញ្ញា​ថា​នឹង​ថមថយ​ចុះ​នៃ​ជំងឺឆ្លង​នេះ​នៅ​ពេល​ឆាប់ៗ ហើយ​វា​នៅតែ​បន្ត​ឆ្លង​នៅ​ទូទាំង​ពិភពលោក​៕​ប្រែ​សម្រួល​៖​សុខា​

កម្មក​រពាក់​ម៉ាស​ការពារ​ជំងឺ​ឆ្លងកូវី​ដ​១៩ ធ្វើការ​នៅ​ក្រុមហ៊ុន​វេជ្ជសាស្ត្រ​ជាតិ​Naton Medical Group នៅ​ទីក្រុង​ប៉េកាំង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ