ក្រសួង​ការងារ​ចេញ​សេចក្តីជូនដំណឹង​ពី​ការផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​និង​វិស័យ​ទេសចរណ៍​

122
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០២០​នេះ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​និង​វិស័យ​ទេសចរណ៍​ដែល​ត្រូវបាន​ព្យួរការងារ​ស្របតាម​ស្មារតី​ជុំ​ទី​៣​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។​

ក្នុង​សេចក្តីជូនដំណឹង​ដែល​រស្មី​កម្ពុជា​ទទួលបាន​នេះ​ក្រសួង​ការងារ​បាន​ជូនដំណឹង​ដល់​បងប្អូន​កម្មករនិយោជិត​ចំនួន​៣៣.២៣១​នាក់​នៃ​រោងចក្រ​សហគ្រាស​ទាំងអស់​១១១​នៃ​វិស័យ​កាត់ដេរ​និង​វិស័យ​ទេសចរណ៍​។​ដែល​ទទួលបាន​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​នៃ​សេចក្តីជូនដំណឹង​របស់​ក្រសួង​កន្លងមក ស្តីពី​ការព្យួរ​កិច្ចសន្យាការងារ​។​ការផ្អាក​បង់​ភាព​ទាន ប​.​ស​.​ស សម្រាប់​រោងចក្រ សហគ្រាស​គ្រឹះស្ថាន​ក្នុង​វិស័យ​កាត់ដេរ​និង​ទេសចរណ៍​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​១៩ និង​ស្របតាម​ស្មារតី​ជុំ​ទី​៣​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល​នេះ​បានឱ្យដឹងថា ក្នុងការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ ធនាគារ​ឯកទេស វី​ង នឹង​ផ្ញើ​សារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភរ​បស់​រាជ​រដ្ឋ​ភិ​បាល​ទៅ​លេខ​ទូរស័ព្ទ​ដែល​បងប្អូន​បានផ្តល់​មកឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ​សហគ្រាស​ពេលកន្លងមក​។​ប្រភព​នេះ​បានបញ្ជាក់​បន្ថែមថា​ចំពោះ​ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល​និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យាការងារ​៕S/

​ ​ ​ ​(​សូម​មើល​សេចក្តីប្រកាស​ក្រសួង​ការងារ​)៖​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ