លោក​ជា​ចាន់តូ​និយាយពី​ប្រព័ន្ធ​ខ្ចីបុល​នៅ​កម្ពុជា​

174
ចែករម្លែក

​ដោយ​៖​ប៊ុន​ណាត​/​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០២០​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក្រោម​ប្រធានបទ​កិច្ច​គាំពារ​អតិថិជន​ក្នុង​បរិបទ​នៃ​ការរីករាយ​ដាល​ជំងឺ​កូ​វីដ​១៩​។​លោក​ជា​ចាន់តូ​អគ្គទេសាភិបាល​នៃ​ធនាគារ​កម្ពុជា​មានប្រសាសន៍​ថា​​ប្រព័ន្ធ​ខ្ចីបុល​នៅ​កម្ពុជា​ធ្វើឱ្យមាន​ការកេងប្រវ័ញ្ច​​​។​

​លោក​ជា​ចាន់តូ​បាន​បញ្ជាក់ថា​ការខ្ចី​ឥណទាន​ភាសា​សាមញ្ញ​ថា​ខ្ចីបុល​មាន​តាំងពី​បុរាណកាល​មក​គឺ​ចាប់តាំងពី​មនុស្ស​ចេះ​ផលិត​ដើម្បី​លក់ដូរ​ផលិត​ដើម្បី​ហូបចុក​ក្នុង​គ្រួសារ​។​ការខ្ចី​បុល​មាន​បាតុភាព​២​កើតឡើង​គឺ​វិជ្ជមាន​និង​អវិជ្ជមាន​។​ប្រព័ន្ធ​ខ្ចីបុល​បានផ្តល់​លទ្ធភាព​ដល់​អ្នក​ខ្ចីបុល​អាចមាន​ប្រភព​ភ្លាមៗ​ឬ​អាច​លើកស្ទួយ​ជីវភាព​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​ប៉ុន្តែ​ប្រព័ន្ធ​ខ្ចីបុល​ដែល​កើតឡើង​ដោយ​ឯកឯង​គ្មាន​ការគ្រប់គ្រង​គេ​ហៅថា​ការខ្ចី​ពី​ឈ្មួញ​ឬ​ខ្ចីបុល​ក្រៅផ្លូវការ​ក្លាយទៅជា​មូលហេតុ​ធ្វើឱ្យ​មានការ​កេង​​ប្រវ័ញ្ចយ៉ាងខ្លាំង​។​ឧទាហរណ៍​ក្នុងសង្គម​ខ្មែរ​យើង​មាន​ពាក្យបុរាណ​ឃ្លា​មួយ​ពាក្យ​ថា​”​ខ្ចី​ស្រូវ​១​តៅ​ដល់​សង​វិញ​១​ថាំង​”​ដូចជា​បង់​ការប្រាក់​១០០​ភាគរយ​ជាដើម​។​

ហេតុដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​តែងតែ​ព្យាយាម​គ្រប់គ្រង​ប្រព័ន្ធ​ខ្ចីបុល​នេះ​ដើម្បី​ជៀសវាង​កុំឱ្យ​មានការ​កេងប្រវ័ញ្ច​ន៍​កើតមានឡើង​និង​ជួយ​សម្រួល​ក្នុងការ​កៀងគរ​ទុន​អ្នកមាន​សាច់ប្រាក់​លើស​សម្រាប់​យក​ទៅ​ជួយ​អ្នក​ដែលមាន​តម្រូវការ​ខ្ពស់​។​

​លោក​ងួន​ត​តនៈ​អភិបាលខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​នឹង​កំពុង​រីកចម្រើន​យ៉ាង​លឿន​។​ដែល​បច្ចុប្បន្ន​ខេត្តបាត់ដំបង​មាន​សាខា​ធនាគារពាណិជ្ជ​ចំនួន​២០​និង​ធនាគារឯកជន​ចំនួន​២ សាខា​គ្រឹះស្ថាន​មីក្រូហិរញវត្ថុ​ចំនួន​២២​និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មាន​ចំនួន​១៣។​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្តល់​ឥណទាន​សេវា​សន្សំ​ប្រាក់​សេវា​ផ្ទេរប្រាក់​នៅក្នុង​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក ឃុំ​និង​ភូមិ​ទូទាំង​ខេត្តបាត់ដំបង​៕S/សរន

​រូបថត​៖​លោក​ជា ចាន់តូ​អគ្គទេសាភិបាល​ធនាគារ​មានប្រសាសន៍​។ អ្នក​ឡើង​សួរ​សំណួរ​លោក​ងួន រត​នះ​អភិបាលខេត្ត​មានមតិ​អ្នកចូលរួម​ជាង​១០០​នាក់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ