ប្រធានាធិបតី​ហ្វីលីពីន​មិន​អោយ​សិស្ស​ចូលរៀន​វិញ​ទេ ដរាបណា​នៅ​មិនទាន់​មាន​វ៉ាក់សាំង​

175
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​និយាយថា លោក​នឹង​មិន​អនុញ្ញាត​អោយ​សិស្ស​និស្សិត​វិល​ចូល​សាលារៀន​វិញ​ទេ ដរាបណា​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​មួយ​នៅ​មិនទាន់​មាន​ប្រើ​​ជាទូទៅ ទោះ​ជា​ប្រទេស​ខ្លះ​បាន​ដំណើរការ​បង្រៀន​តាម​ថ្នាក់​ដោយផ្ទាល់​ឡើង​វិញក្តី​។​

​សិស្ស​ត្រូវ​វិល​ទៅកាន់​សាលារៀន​វិញ​នៅ​ចុងខែ​សីហា ក្រោយ​ពី​ថ្នាក់រៀន​សំរាប់​សិស្ស​បឋម​និង​មធ្យមសិក្សា​ជាង​២៥​លាន​នាក់ បាន​បិទ​កាលពី​ខែ​មីនា នៅពេល​ជំងឺ​ឆ្លងកូវី​ដ​១៩​វាយប្រហារ​ហ្វីលីពីន​។​

​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​២៥​ឧសភា លោក​ឌុយ​ទែត បាន​និយាយថា «​ហានិភ័យ​នៅ​ធំធេង​នៅ​ឡើយ ។​រាប​ណា​ខ្ញុំ​នៅ​មិន​ទាន់​ប្រាកដ​ថា ពួកគេ​មាន​សុវត្ថិភាព វា​គ្មាន​បាន​ការ​អី​ទេ​ដែល​និយាយ​​អំពី​ការបើក​ថ្នាក់រៀន​ឡើងវិញ​។​សំរាប់​ខ្ញុំ មាន​វ៉ាក់សាំង​ជាមុនសិន ។​បើ​មាន​វ៉ាក់សាំង​ប្រើ​នៅទីនេះ វា​អត់​បញ្ហា​។​បើ​គ្មាន​សិស្ស​និស្សិត​ប្រឡង​ចេញ ក៏​អោយ​វា​អ៊ីចឹងទៅ​»​។​

​ទោះ​ជា​អ្នកសិក្សា​ស្រាវជ្រាវ​បាន​ខិតខំ​បង្កើត​វ៉ាក់សាំង​អោយបាន​ឆាប់​តាម​លទ្ធភាព​អាច​ធ្វើបាន វា​នៅ​មិន​ច្បាស់​ថា​តើ​វា​ត្រូវ​គេ​ផលិត​បាន​នៅពេលណា ហើយ​មាន​ប្រើ​សំរាប់​មនុស្ស​ទូទៅ​ដែរ​ឬ​អត់​។​

​សូមបញ្ជាក់​ថា ការឆ្លង​ជំងឺ​កូវី​ដ​១៩​នៅ​ហ្វីលីពីន កាលពី​ថ្ងៃ​ចន្ទ​បាន​ឡើងដល់​ជាង​១៤.០០០​នាក់​និង ៨៧៣​នាក់​ស្លាប់​៕​ប្រែ​សម្រួល​៖​វាសនា​

OLYMPUS DIGITAL CAMERA

សាលារ​ដ្ឋ​នៅ​ហ្វីលីពីន​បើក​ពី​ខែ​មិថុនា ដល់​ខែ​មេសា តែ​អាជ្ញាធរ​បាន​បង្ខំ​អោយ​បិទ​មុន​កាលកំណត់ ដោយសារ​ផ្ទុះ​ជំងឺ​កូវី​ដ​១៩

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ