​ទំនាស់​ដី​នៅក្នុង​មន្ទីរ​សាធារណការ​អាជ្ញាធរខេត្ត​សុំ​ការសម្រេច​ពី​ថ្នាក់​ក្រសួង​ចំនួន​ពីរ​

144
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ករណី​ទំនាស់​ដី​រវាង​អ្នក​ជួល​ដី​សង់រោង​ជាង​ធ្វើ​អាជីវកម្ម​ឯកជន​និង​មន្ទីរ​សា​ធារ​ការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម​នោះអាជ្ញាធរ​ខេត្ត​នេះ​បាន​ឯកភាព​នឹង​សុំ​ការសម្រេច​ជាគោលការណ៍​ពី​ក្រសួង​ស​ម៉ី​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​ដាក់ជូន​សុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។​

​នេះ​បើ​យោងតាម​ស្មារតី​ប្រជុំ​នៅក្នុង​សាលាខេត្ត​កំពង់ចាម​កាល​ពី​ព្រឹក​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​។​ក្នុងនោះ​មានការ​ចូលរួម​មន្ត្រី​ជា​ថ្នាក់​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ បណ្តឹង​របស់​ភាគី​អ្នក​ជួល​ដី​ម្នាក់​មាន​ទំហំ​ទទឹង ៥៣ ម៉ែត្រ និង​បណ្តោយ ៥៤ ម៉ែត្រ ពី​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ស្ថិត​ក្នុងភូមិ​ទី​១៤​សង្កាត់​កំពង់ចាម​ក្រុង​កំពង់ចាម​ដើម្បី​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​។​


​លោក​អភិបាលខេត្ត​កំពង់ចាម​ថ្លែងឱ្យដឹងថា ធាតុពិត​ការសម្រេច​របស់​យើង គឺ​គ្មាន​ការលំបាក​ទេ​។ ដោយយោង​លើ​ឯកសារ​អ្នក​ជួល​ដី​ដែលជា​អតីតមន្ត្រី​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ដើម្បី​សង់រោង​ជាងក្រឡឹង និង​ឯកសារ​ខាង​មន្ទីរ​នេះ​បានផ្តល់​ដី​របប​ជូន​គាត់​( ម្ចាស់​រោង​ជាង​) ដូច​មន្ត្រី​ដទៃទៀត​ដែរនោះ គឺ​យើង​មិនអាច​ប្រើ​រូបភាព ពី​ការជួល​ដី​របស់​រដ្ឋ​ឱ្យ​ក្លាយជា​កម្មសិទ្ធិឯកជន​បានឡើយ​។​

​លោក​បាន​បន្ថែមថា​ជាពិសេស​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បានបញ្ជាក់​តាម​លក្ខណ​:​វិនិច្ឆ័យ​នៃ​ច្បាប់​ភូមិបាល​ដី​នេះ​ជា​ដី​ទ្រព្យសម្បត្តិ​សាធារណ​:​របស់​រដ្ឋ​។​ដូច្នេះ​យើង​ជា​អាជ្ញាធរខេត្ត​អនុវត្តន៍​តាម​គោលការណ៍​និង​នីតិវិធី​ជា​ធរមាន​ពាក់ព័ន្ធ​នឹង​ដី​របស់​រដ្ឋ​ដើម្បី​ស្នើសុំ​ការពិនិត្យ​និង​ការសម្រេច​ពី​រាជរដ្ឋាភិបាល​។​


លោក​បាន​បន្តថា​ក៏ប៉ុន្តែ​ដើម្បីឱ្យ​ភាគី​ដើមបណ្តឹង​ដែល​បានស្នើ​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើដី​របស់​រដ្ឋ​ស្ថិតក្នុង​វិញ្ញាបនបត្រ​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​រូបនេះ​អស់ចិត្ត​យើង​អាជ្ញាធរខេត្ត​កំពង់ចាម​បាន​ឯកភាព​នឹង​សុំ​ការសម្រេច​ពី​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។


គួរបញ្ជាក់​ថា​ដី​ទំនាស់​ទំហំ​ទទឹង​៥៣​ម៉ែត្រ​និង​បណ្តោយ​៥៤​ម៉ែត្រ​ដែលជា​មន្ត្រី​ចូលនិវត្តន៍​អតីតមន្ត្រី​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន ស្នើសុំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិឯកជន​ស្ថិតនៅ​ភូមិ​ទី​១៤ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។ គឺជា​ដី​ស្ថិតក្នុង​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ ០៣០៥០២០៨-០០១១​ចុះ​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​២០១៦​មាន​ទំហំ ១១.៧៦៣ ម៉ែត្រការ៉េ​ជា​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​។

តាម​ឯកសារ​នៅ​ឆ្នាំ​១៩៨៩​គាត់​(​មន្ត្រី​ចូលនិវត្តន៍​)​បាន​សុំ​ដី​នេះ​ដើម្បី​ធ្វើ​រោង​ជាងក្រឡឹង​តាមរយ​:​ប្រធាន​មន្ទីរ​ចាស់​ដែល​ទទួល​មរណ​:​ភាព​ដោយ​សំអាងថា​ផ្ទះ​របស់គាត់​នៅ​ឆ្ងាយ​ពិបាកធ្វើ​ដំណើរ​។​នៅ​ចុងឆ្នាំ​២០១៩​មន្ត្រី​នេះ​បាន​សុំ​ទៅ​ថ្នាក់លើ​ដើម្បី​កាន់កាប់​ដី​នេះ​ដោយ​សំអាងថា​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៩​។​ក្នុងនោះ​ក្រោយពី​ការចូលនិវត្តន៍​ឆ្នាំ​២០១៥​និង​២០១៦​គឺ​គាត់​បានធ្វើ​កិច្ចសន្យាជួល​ដី​នេះ​ក្នុង​មួយខែ​ចំនួន ៨០​ម៉ឺន រៀល ពី​ក្រុមអធិការកិច្ច​ក្រសួង​។​

​បន្ទាប់មក​មន្ត្រី​ចូលនិវត្តន៍​ម្នាក់នេះ​បាន​ស្នើសុំ​កាន់កាប់​ដី​នេះហើយ​ខាង​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម​បាន​ជូនដំណឹង​ដល់​អាជីវករ​លក់ដូរ​ឱ្យ​រុះរើ រោង តូប​ជុំវិញ​ដី​នោះ​ចេញ​ដើម្បី​ខាង​មន្ទីរ​នេះ​ធ្វើ​របង​បិទ​។ ប៉ុន្តែ​គាត់​បាន​បដិសេធន៍ ដោយ​សំអាង​លើ​លិខិត​សុំ​ធ្វើ​អាជីវកម្ម​កាលពី​ឆ្នាំ ១៩៨៩​នោះ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ