​ជិះ​ម៉ូតូ​ឈប់​ចាំ​ស្តុ​ប​២​នាក់​ត្រូវ​រថយន្ត​ដឹក​ដីខ្សាច់​បុក​ពីក្រោយ​ស្លាប់​ម្នាក់​របួស​ម្នាក់​

204
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន​មួយ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​ឈប់​ចាំ​ស្តុ​ប​២​នាក់​បងប្អូន​បណ្ដាលឱ្យ​កិន​បុរស​ម្នាក់​បែ​ក្បាល​ស្លាប់​ភ្លាម​និង​ម្នាក់ទៀត​រងរបួស​។​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ស្តុ​ប​បំបែក​ជា​បី​បត់​ចូលក្នុង​ទីក្រុង​OCIC​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ភូមិ​ព្រែកលៀប​ក្នុង​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០២០​។​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ទុយ​បាន​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​ជាង​ពិ​ដាន​ស្នាក់នៅ​ខណ្ឌ​ច្បារអំពៅ​។​អ្នករួមដំណើរ​មានឈ្មោះ​មាស​វុទ្ធី​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមាន​មុខរបរ​ជាង​វិ​ដាន​ស្នាក់នៅ​ជាមួយគ្នា​។​

​ព័ត៌មាន​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​បងប្អូនជីដូន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៤​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​១E២៤៦០​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​។​ខណៈពេលដែល​មកដល់​ចំណុចកើតហេតុ​គឺ​បាន​ឈប់​ម៉ូតូ​ចាំ​ស្តុ​ប​រង់ចាំ​ភ្លើងស្តុប​។​ពេលនោះ​ក៏​ស្រាប់​តែមាន​រថយន្ត​ធំ​ដឹក​ដី​មួយគ្រឿង​ម៉ាក​Mitsubishi​ដែល​មិនមាន​ស្លាក​លេខ​មុខក្រោយ​ទេ​។​


​ប៉ុន្តែ​មាន​ស្លាក​លេខ​នៅលើ ពន្ធ​ផ្លូវ ដែល​បិទ​កញ្ចក់​រថយន្ត ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៧៦៩៩ ដែល​បានធ្វើ​ដំណើរ​ស្រប​ទិសដៅ​គ្នា​ក៏​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​អូស​ជិត​១៥​ម៉ែត្រ​បណ្ដាលឱ្យ​កិន​ក្បាល​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​និង​ម្នាក់​រងរបួស​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​