មិន​អោយ​ស្ទះ​ម្តេច​កើត បើ​៣​ម៉ឺន​នាក់​តំរៀបជួរ​ចាំ​ទទួលថ្នាំ​មហារីក​​ដោយ​ឥតគិតថ្លៃ​

3716
ចែករម្លែក
  • 66
    Shares

អ្នក​ជម្ងឺ​និង​សាច់ញាតិ​ប្រមាណ​៣០.០០០​នាក់​បាន​ពពាក់ពពូន​មក​នៅ​ក្រៅ​ផ្ទះ​គ្រូឱសថបុរាណ​ព្យាបាល​ជម្ងឺ​មហារីក​ល្បីឈ្មោះ​ស៊ែ​ង​ឆៃ ហែ​លឺ​ត​ត្រា​គុល នៅក្នុង​ខេត្ត​​ប្រា​ជីន បូរី ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​០១​មេសា ដោយ​សង្ឃឹម​ទទួលបាន​ថ្នាំ​គ្រាប់​នេះ​ដោយ​ឥតគិតថ្លៃ​។​

​ការ​តំរង់​ជួរ​បាន​ចាប់ផ្តើម​តាំងពី​កណ្តាល​យប់​ថ្ងៃ​សៅរ៍ និង​បង្ក​ការកកស្ទះ​ចម្ងាយ​២​គីឡូម៉ែត្រ​នៅ​ក្នុង​តំបន់​នោះ​។​

​ស៊ែ​ង​ឆៃ មិន​មាន​ការរៀប​បណ្តុះ​បណ្តាល​ផ្នែក​វេជ្ជសាស្ត្រ​ផ្លូវការ​ទេ តែ​បាន​ផ្តល់​ថ្នាំ​ផ្សំ​ដល់​អ្នក​គាំទ្រ​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ទី​មួយ​នៃ​ខែ​នីមួយៗ​៕ដោយ៖វាសនា   

ទីតាំងផ្សាយពាណិជ្ជកម្ម