ក្រុមការងារ​សាខា​កាកបាទក្រហម​ខេត្ត​នាំយក​អំណោយ​ចែកជូន​ជន​ងាយ​រងគ្រោះ​២៩​គ្រួសារ​

168
ចែករម្លែក

​វ៉ៃ​កូ​/​ខេត្តស្វាយរៀងៈ​នៅ​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០២០​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន​២៩​គ្រួសារ​។​ពួកគាត់​មកពី​ឃុំ​ម្រាម​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​

ពិធី​នេះ​មានការ​ចូលរួម​ពី​លោកស្រី​ដួង​វណ្ណា​ប្រធានកិត្តិយស​សាខា​និង​មានការ​និមន្ត​ចូលរួម​ពី​ព្រះ​សុមេធ​វង្ស​បណ្ឌិត​សុខ​ប៊ុនធឿន​អនុប្រធាន​កិត្តិយស​សាខា​និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ន​ន្ទ​មុនី​ព្រមទាំង​លោក​,​លោកស្រី​ជា​សមាជិក​គណៈកម្មាធិកា​រ​សាខា ។​

​នាឱកាស​នោះ​ព្រះ​សុមេធ​វង្ស​បណ្ឌិត​សុខ​ប៊ុនធឿន​បាន​មាន​សង្ឃដីការ​សាកសួរ​សុខទុក្ខ​និង​ការ​ផ្តាំផ្ញើ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ចំពោះ​បងប្អូន​ទាំងអស់​ដោយ​ក្តី​នឹករលឹក​។​ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណ​:​ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ​ពូជសាសន៍​និន្នាការ​នយោបាយ​អ្វី​ឡើយ​ស្របតាម​ពាក្យស្លោក “​ទីណា​មានទុក្ខ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​”​។​

​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​ទាំង​២៩​គ្រួសារ​មាន​អង្ករ​,​មី​,​ត្រី​,​សាប៊ូ​,​ក្រ​ម៉ា​,​ម៉ាស់​,​ថវិកា​៤០.០០០​រៀល​។​ក្នុងឱកាស​នោះដែរ​ព្រះ​តេជគុណ​បាន​ឧបត្ថម្ភ​បន្ថែម​ដល់​បងប្អូន​ទាំង​២៩​គ្រួសារ​ក្នុង​១​គ្រួសារ​ថវិកា​១០.០០០​រៀល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម