ពិធី​ការិនី រតនា ដឹកនាំ​ក្រុម​ស្ត្រី​ជា​មេផ្ទះ​និង​នារី​ឈានមុខ​ទៅធ្វើ​ការងារ​សង្គម​នៅ​តំបន់ ដាច់ស្រយាល

317
ចែករម្លែក

​ភ្នំពេញៈ ពិធី​ការិនី រតនា ម្ចាស់​ប្រេន NUNA ព្រមទាំង​សមាជិក​តំណាង​ចែកចាយ​បានបង្ហាញ​ការ សប្បាយចិត្ត​ត្រេកអរ​យ៉ាងខ្លាំង​ដោយ​ពួកគេ​ភ្ញាក់ផ្អើល​ស្ទើរតែ​មិន​ជឿ​ឡើយ​នៅពេល​លឺថា អ្នកស្រី ទ្រី ដា​ណា និង ហ៊ីង បញ្ញា​រិ​ទ្ធ ស្របពេល​មកដល់​ទី​ដាច់ស្រយាល​ជាមួយ​ក្រុម​នាង​ក្នុង ចុះ​ចែក​អំណោយ​ប្រជាជន​ខ្វះខាត​និង​ធ្វើបុណ្យ​នៅ​វត្ត​ជាមួយគ្នា​ដោយ​មិនបាន​ជូនដំណឹង​ជាមុន​។

​កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ អ្នកនាង មាស សុវណ្ណ​រតនា ម្ចាស់​ប្រេន​ផលិតផល​ថ្មី NUNA បាន​ដឹកនាំ​ក្រុម​ស្ត្រី​ជា​សមាជិក​របស់​នាង​ប្រមាណ​ជាង​៣០​នា់ បាន​ចុះមក​ធ្វើបុណ្យ រួមគ្នា ដោយ​ប្រគេន ព្រះសង្ឃ​១០០​អង្គ នូវ​ទ័យ​ទាន​ជាច្រើន ព្រមទាំង​សម្ភារ​សិក្សា​នៅ​វត្ត អង្គរតូច​មានជ័យ និង​ធ្វើការ​ឧបត្ថម្ភ​ស្បៀងអាហារ​ប្រាក់កាស​ដល់​ប្រជាជន​ពរល​ដ្ឋ​ខ្វះខាត ក្នុង​តំបន់​ដាច់ស្រយាល​ប្រមាណ​ជាង​១៥០​គ្រួសារ​តាម​ជើងភ្នំ ស្រុក​ជុំ​គិរី ខេត្តកំពត​។ សកម្មភាព លើក​នេះ​របស់​ក្រុម​ពិធី​ការិនី រតនា ត្រូវបាន​មហាជន​សរសើរ​និង​ចាត់ទុកជា​យុវជន​គំរូ​ក្នុង កិច្ចការងារ ជួយ​សង្គម​។​

​​ពិធី​ការិនី រតនា បាន​ប្រាប់ថា ស្របពេលនោះ​ផងដែរ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​អ្នកស្រី​អគ្គនាយិកា ក្រុមហ៊ុន ដា​ណា ទ្រី ចូលរួម​ជាមួយ​ជាម​ហាក​ត្តិ​យស សម្រាប់​សមាជិក NUNA បើទោះជា​ស្ថាន ភាព​ផ្លូវ​មានការ​លំបាក និង​ឆ្ងាយ​ក៏​ប៉ុណ្ណា ក៏​អ្នកស្រី​អគ្គនាយិកា​នៅ​តស៊ូ​មកដល់​និង​ផ្តល់ កម្លាំងចិត្ត ដល់​នាង​ផ្ទាល់​ដែល​ម្ចាស់​ប្រេន​ទី​២​របស់​ក្រុមហ៊ុន​និង​ផ្តល់​ភាពកក់ក្តៅ​ដល់​តំណាង ចែកចាយ NUNA មក​ចូលរួម​មក​ធ្វើបុណ្យ​ជាមួយគ្នា នៅ​វត្ត​អង្គរតូច​មានជ័យ ស្រុក​ជុំ​គិរី ខេត្តកំពត ។ ការ​មក​ធ្វើបុណ្យ​លើក​នេះ នាង​ពិតជា​មិនដឹងថា អ្នកស្រី​មក​ដែរ​នោះទេ ព្រោះ តាម​ដំណឹង អ្នកស្រី ទ្រី ដា​ណា មានការ​ងារ​រវល់​នៅ​កន្លែង​ផ្សេង​ប៉ុន្តែ​នៅតែ​មក​បង្ហាញ​វត្តមាន យ៉ាង ភ្ញាក់ផ្អើល​ក្នុង​ពិធី​របស់​នាង​។ វត្តមាន​របស់​អ្នកស្រី ទ្រី ដា​ណា​មិន​ត្រឹមតែ​មក​ការលើក ទឹកចិត្ត​និង​មក​ធ្វើបុណ្យ​ជាមួយគ្នា​នោះទេ​គឺ អ្នកស្រី​បានផ្តល់​ជា​គំនិត​ថ្មីៗ​ជាច្រើន ដល់​សមាជិក NUNA ប្រមាណ​ជាង​៣០​នាក់ និង នាង​ផ្ទាល់​ក្នុងឱកាស​នោះ​ផងដែរ​។

អ្នកនាង មាស សុវណ្ណ រតនា ដែល​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​វិស័យ​សិល្បៈ​និង​សារព័ត៌មាន បាន​បញ្ជាក់ថា ការ​មក​ធ្វើបុណ្យ​រួមគ្នា​លើក​នេះ​ដោយសារតែ​នាង​និង​សមាជិក​បាន​សំលឹង ឃើញ នូវ​គំរូ​ល្អ​របស់​អ្នកស្រី ទ្រី ដា​ណា ដែល​ម្ចាស់​ក្រុមហ៊ុន ដា​ណា ទ្រី ខូ​អិ​ល​ធី​ឌី​ខេ​ម​បូ​ឌា ធ្វើការ​ចែកទាន​និង​ជួយ​សង្គម​កន្លងមករ​បស់​អ្នកស្រី​កន្លងមក​។ ព្រោះ​រាល់​ការលក់​ចំណេញ របស់ NUNA បាន​ចែកចាយ​ក្នុងការ​ធ្វើបុណ្យ​មួយចំណែក និង ទុក​មួយចំណែក​ជួយ​ដល់ ការងារ​ព​ង្រឹ​ក​ទីផ្សារ​របស់​សមាជិក​តំណាង​ចែកចាយ​របស់ NUNA​។​

​សូមបញ្ជាក់ថា សកម្មភាព​មនុស្សធម៌​លើក​នេះ មិនមែនជា​លើក​ទី​១​សម្រាប់ NUNA ឡើយ ព្រោះ​កន្លងមក​ទាំង​នាង​និង​គ្រប់​សមាជិក​ទាំងអស់គ្នា​បានធ្វើ​សកម្មភាព​មនុស្សធម៌​និង​ជួយ​សង្គម​ជាច្រើនលើក សូម្បីតែ​កាល​មាន​វិបត្តិ​ផ្ទុះ​ជម្ងឺ​កូ​វីដ​១៩​កន្លងមក​។

​ការ​មក​ធ្វើបុណ្យ​នៅតាម​ខេត្ត​លើក​នេះ ក៏បាន​សិក្សា​រកឃើញថា មាន​ប្រជ​ជា​ជន​ខ្លះ​ខ្វះខាត​ជា ច្រើន ជាក់ស្តែង​ក្នុង​តំបន់​ស្រុក​ជុំ​គិរី ខេត្តកំពត មាន​ប្រជាពលរដ្ឋ​អត់ៗ​ជាច្រើន​គ្រួសារ​រស់នៅ តាម​តំបន់ ដែល​ប្រកប​ជីវិត​រកស៊ី​ធ្វើស្រែ​ចំការ​និង​ជា​កម្មករ​គេ​។ ក៏​សម្រេចចិត្ត​មក​ធ្វើបុណ្យ នៅ​វត្ត​ប្រគេន​ទ័យ​ទាន​ជាច្រើន​ក្នុងការ​ទ្រទ្រង់​ទី​វត្ត​អារាម​នេះហើយ​ក៏បាន​ជួយឧបត្ថម្ភ​ស្បៀង អាហារ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​បាន​មួយចំនួនធំ​ផងដែរ​៕ដោយៈ​បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម