​”​ក្រុមហ៊ុន​ខួង​បំផ្ទុះ​យក​ថ្មភ្នំ​និង​ដឹកជញ្ជូន​ថ្ម​មិច​ត្រូវ​គ្រប​តង់​ឱ្យ​ជិត​ដើម្បី​កុំឱ្យ​ប៉ះពាល់​បរិស្ថាន​”

155
ចែករម្លែក

ដោយ​៖​គ្រ​ញួ​ង​/​បាត់ដំបង​៖​មន្ទីរ​បរិស្ថាន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខ​សភា​ឆ្នាំ​២០២០​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​មន្ទីរ​អង្គភាព​និង​អ្នកពាក់ព័ន្ធ​លើ​របាយការណ៍​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​រប​ស់​ក្រុមហ៊ុន​សិលា​រិ​ទ្ធ​ឯ​.​កនៅ​ភូមិ​ប៉ោយ​ស្វាយ​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

​លោក​អ៊ុយ​សុធាវី​អភិបាលរង​ខេត្ត​តំណាង​លោក​ងួន​រតនៈ​អភិបាលខេត្ត​មានប្រសាសន៍​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន​ខួង​បំផ្ទុះ​យក​ថ្មភ្នំ​និង​ដឹកជញ្ជូន​ថ្ម​មិច​តាមផ្លូវ​ត្រូវ​គ្រប​តង់​ឱ្យ​ជិត​ដើម្បី​កុំឱ្យ​ហុយ​ប៉ះពាល់​បរិស្ថាន​ដល់​អ្ម​ក​ជិតខាង​។

​បន្ទាប់ពី​មានមតិ​រិះគន់​ដល់​ក្រុមហ៊ុន​សិលា​រិ​ទ្ធ​ឯ​.​ក​និង​ការឆ្លើយបំភ្លឺ​របស់​តំណាង​ក្រុមហ៊ុន​រួចមក​លោក​អភិបាលរង​ខេត្ត​បានផ្តល់​គោលការណ៍​មួយចំនួន​សម្រាប់​ឱ្យ​ក្រុមហ៊ុន​យកទៅអនុវត្ត​៕S/


​រូប​ថ​តះ​លោក​អ៊ុយ​សុធាវី​អភិបាលរង​ខេត្ត​និង​លោក​កត់​បុរាណ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​អ្នកចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ