​អាជ្ញាធរខេត្ត​ព្រះវិហារ​ចុះ​ជួប​ពលរដ្ឋ​ករណី​កាប់​ទន្ទ្រានព្រៃ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​

159
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០២០​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​បានឱ្យដឹងថា​”​ក្នុងនាម​អាជ្ញាធរ​តំណាង​ឯកឧត្ដម​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ចុះ​ជួប​ជាមួយ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ក្រុមហ៊ុន​មេត្រីភាព​។​ដែល​ចូល​កាប់​ទន្ទ្រាន​រាន​ព្រៃ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ក្នុង​ក្រុមហ៊ុន​និង​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​កន្លងមក​”​។​

​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​បាន​បន្តថា​លោក​ចុះ​ជួប​ជាមួយ​ជាមួយ​ប្រជាពលរដ្ឋ​ផ្ទាល់​ដើម្បី​អប់រំ​ណែនាំ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ភូមិបាល​ស្តីពី​នីតិវិធី​ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​និង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់ក្នុង​តំបន់​ដី​ក្រុមហ៊ុន​មេត្រីភាព​។​

ក្នុងភូមិ​សាស្ត្រ​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ក្នុងនោះ​ដោយមាន​ការចូលរួម​ពី​នាយករង​រដ្ឋបាល​សាលាខេត្ត​,​អភិបាលរង​ស្រុក​ជាំ​ក្សាន្ត ,​និង​មន្ត្រី​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ