ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០

212
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​ការប៉ះទង្គិច​ច្រើន​បន្តិច​គប្បី មានការ​ប្រយ័ត្នប្រយែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់​និង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​ភាព​រកាំរកូស​និង​ក្រុមមនុស្ស​ប៉ង​អាក្រក់​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មុន​ធ្វើ​អ្វីមួយ​មិនត្រូវ​តាម​ការនឹកឃើញ​ទេ​ពិសេស​មិនត្រូវ ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​សេចក្តី​ទុក្ខសោក​មកវិញ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ម្ល៉ោះហើយ ធ្វើឱ្យ​រាល់​កិច្ចការងារ​តែង​រាំងស្ទះ​និង​ជួប​បញ្ហាលំបាក​ច្រើន​។​ក្រៅពីនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​ចិញ្ចឹម​គ្រួសារ យ៉ាង​ងាយស្រួល​ទៅបាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​ផង​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មានរឿង​រាវ​ចូលមក​កូរ​ផ្លូវចិត្ត​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​បើទោះបី​ឃើញ​អ្នកដទៃ​គេ​រក​អ្វីមួយ​បាន​កុំ​ជ្រួលជ្រើម​ចង់​ធ្វើតាម​មិនសូវ​សម​ដូច​ប្រកប​ទេ​មានតែ​ការបាត់បង់​ថែម​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពិសេស​ការសម្រេចចិត្ត​អ្វីមួយ​បើ​សម្រេចចិត្ត​ត្រូវ​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស វិញ​នោះ​ផល​លំ​បា​ក៏មាន​ច្រើន​ចំពោះមុខ​ដែរ​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​អាច​រកបាន​គ្រាន់បើ​ជាង​មុន​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុង​ជឿនលឿន​ទៅមុខ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ឯកសារ​ពីព្រោះថា​ងាយ​កើតការ​ជ្រុះ​បាត់​ឬ​ទទួលរង​ការបាត់បង់​ដោយ​ប្រការ​ណាមួយ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​កាក់កប​ដូច​សេចក្តី ប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​ផងដែរ​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​លោកអ្នក​អាច​ជួប​រឿង​ទាំង​ល្អ​ទាំង​អាក្រក់​ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពុំនោះ​ទេ​ផលវិបាក​ពិតជា​កើតឡើង​ចៀស​ពុំរួច​ឡើយ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​និង​ប្រទាំង​ប្រទើស​គ្នាច្រើន​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​កិច្ចការងារ​ងាយ​ទទួលរង​ផល​បាត់បង់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ដូច្នេះ​ដែរ​គឺ​ងាយ​ទទួល រង​ប៉ះទង្គិច​ផង ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ថែមទាំង​មានការ​រំលោភបំពាន​ពី​អ្នក មាន​មុខរបរ​ដូចគ្នា​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុង​អាជីព​ការងារ ទំនាក់ទំនង​ចរចា ស៊ី​ញ៉េ​ឯកសារ និង​ពិសេស​ផ្តល់​ផល​ល្អ​ក្នុង​ការចរចា​ជាមួយ​ម្ចាស់បំណុល​និង​កូនបំណុល​ថែមទៀត​។​ការប្រកប​ការងារ​មាន​ភាពជឿនលឿន​ទៅមុខ​និង​មាន​ភាព​សុខដុម​គួរសម​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​ក្នុងថ្ងៃនេះ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​នាំ​ពិបាក​ក្នុងការ​ដោះស្រាយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​មិនអាច​តក់ក្រហល់​ឬ​ធ្វើ​ដោយ​ចិត្ត​ក្តៅ​បានទេ​បើ​ពុំនោះ​នឹង​ជួប​ផល​លំបាក​ណាមួយ​មកវិញ​ពុំខាន​។​ក្រៅពីនេះ​ការងារ​សំខាន់ៗ​លោកអ្នក​មិន​គប្បី​បំពេញ​ថ្ងៃនេះ​ច្រើនពេក​ដែរ​ព្រោះថា​ពុំ​សូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​បន្តិច​ព្រោះ​ងាយ​ជួបប្រទះ​ណាស់​ផង​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ​ឬ​ធ្វើ​ពិធី​អ្វីមួយ​ផង​។​នៅថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ហើយ​ទោ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ពូកែសម្តី​វោហារ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក៏​អា​ចរក​ផល កម្រៃ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្រឡាញ់​រាប់អាន​និង​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​ប្រកប​កិច្ចការ​អ្វី​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​នាពេលនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ឡើយ​ដូចនេះ​ទោះ​អ្វីដែល​ធ្លាប់​ល្អ​អាច​ប្រែ​ទៅជា​មិនល្អ​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការរីកលូត លាស់​ទៅមុខ​ទេ​ហើយ​មានការ​ថយក្រោយ​ច្រើនជាង​ដូចនេះ​លោកអ្នក​តោង​មានការ​ប្រឹងប្រែង​តស៊ូ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​ហោង​។

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម