ស៊ី​ធី​សម្លឹង​ឃើញ ឡេ​អន បៃ​លី ជា​កីឡាករ​ដែល​អាច​ជំនួស ឡឺ​រ៉​យ សេន​

252
ចែករម្លែក

ខ្សែបម្រើ​ស្លាប ឡេ​អន បៃ​លី (Leon Bailey) របស់​ក្លិប Bayern Leverkusen កំពុង​ក្លាយជា​គោល ដៅ​ផ្ទេរ​សម្រាប់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ប្រសិនបើ​កីឡាករ ឡឺ​រ៉​យ សេន (Leroy Sane) ពិតជា​ចង់ ចាកចេញ​មែន​។​
​ ​
​ខ្សែបម្រើ សេន អាច​នឹង​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Etihad Stadium នៅមុន​រដូវ​កាល​ក្រោយ ស្របពេល​រំពឹងថា ក្លិប Bayern Munich អាចជា​គោលដៅ​របស់​កីឡាករ​រូបនេះ​។​
​ ​
​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​តាមឃ្លាំមើល​ការវិវឌ្ឍ​របស់ បៃ​លី ក្នុង​រយៈពេល​ពីរ​រដូវ​កាល​ចុងក្រោយ ប៉ុន្តែ​ភាពមិនច្បាស់លាស់​ជុំវិញ សេន អាចធ្វើ​ឲ្យ​ក្លឹប​នេះ​កាន់តែ​បង្កើន​ការចាប់អារម្មណ៍ របស់ខ្លួន​។​
​ ​
​បៃ​លី ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​ដែល​អាច​ជំនួស​កីឡាករ សេន​។​កីឡាករ​វ័យ​២២​ឆ្នាំមាន ទេពកោសល្យ​ជើងឆ្វេង ប៉ុន្តែ​អាច​លេង​បាន​ទាំង​ឆ្វេង​និង​ស្តាំ​។​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា ពេញចិត្ត ខ្សែបម្រើ​ស្លាប​រូបនេះ​ឲ្យ​សម្រប​ខ្លួន​ជាមួយ​ក្រុម​ស៊ី​ធី ដែល​អាច​លេង​បាន​ទាំង​ស្លាប​ឆ្វេង​និង​ស្តាំ ប្រហាក់ប្រហែល​នឹង​កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) ។​
​ ​
​គេ​ដឹងថា ក្លិប​អា​សេណ​ល​ក៏​ពេញចិត្ត​កីឡាករ បៃ​លី ផងដែរ ប៉ុន្តែ​ដោយសារតែ​អំណាច​ហិរញ្ញ វត្ថុ​របស់​ក្លិប​ស៊ី​ធី មានន័យថា កីឡាករ​រូបនេះ​អាច​នឹង​ផ្ទេរ​មកកាន់​ស៊ី​ធី​ក្នុងតម្លៃ​៤០​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប ឡេ​អន បៃ​លី (Leon Bailey) និង​កីឡាករ ឡឺ​រ៉​យ សេន (Leroy Sane)

ទីតាំងផ្សាយពាណិជ្ជកម្ម