រ៉ា​យ​អាន់ ហ្គី​ក បានចាត់ទុក​អតីត​ខ្សែការពារ ហ្សា​វី​យេ ថា ជា​កីឡាករ​ពិបាក​ទប់ទល់​បំផុត​

136
ចែករម្លែក

រ៉ា​យ​អាន់ ហ្គី​ក (Ryan Giggs) បានចាត់ទុក​អតីត​ខ្សែការពារ​ស្តាំ ហ្សា​វី​យេ ហ្សា​ណេ​តទី (Javier Zanetti) របស់​ក្លិប​អ៊ី​ន​ធ័​រ មី​លេន (Inter Milan) ជា​គូប្រជែង​ដ៏​តឹងតែង​បំផុត​ដែល​ធ្លាប់​ប្រកួត ជាមួយ អំឡុង​អាជីព​ដ៏​ត្រចះត្រចង់​របស់ខ្លួន​។​
​ ​
​មាន​កីឡាករ​តិចតួច​ណាស់ដែ​ល​មាន​អាជីព​យូរអង្វែង​និង​ជោគជ័យ​ដូចជា​កីឡាករ ហ្គី​ក បន្ទាប់ពី​លោក​បាន​ចំណាយពេល​២៤​ឆ្នាំ​នៅ​ជាមួយ​ក្លិប​ម៉េ​ន​ឆរ​ស្ទ័​រ យូ​ណាយ​ធី​ត​( Man Utd)​។​
​ ​
​ពាក់ព័ន្ធ​បទពិសោធ រ៉ា​យ​អាន់ ហ្គី​ក ធ្វើបាន​ជោគជ័យ​ស្ទើរតែ​គ្រប់​រឿង​ជាមួយ​ក្លឹប​កំពូល​នេះ ដោយ ហ្គី​ក លេង​ក្នុង​តំណែង​ស្លាប​ឆ្វេង​បានល្អ​ទាំង​ក្នុង​ទឹកដី​និង​ក្រៅ​ទឹកដី​។​
​ ​
​ហ្សា​ណេ​តទី បាន​និយាយថា “​កីឡាករ​ដែល​ពិបាក​បំផុត​ដែល​ខ្ញុំ​ធ្លាប់​លេង​ជាមួយ គឺ​កីឡាករ ហ្សា​ណេ​តទី របស់​ក្លិប Inter Milan ។ គាត់​រត់​ពេញ​ទីលាន ហើយ​គាត់​ធ្លាប់ជា​ខ្សែបម្រើ​ដូច្នេះ មាន​ភាព​ស្ទាត់ជំនាញ​ជាមួយ​បាល់​។ គាត់​អាច​ការពារ​។ គាត់​គឺជា​កីឡាករ​ដ៏​តឹងតែង​និង​បានធ្វើ ឲ្យ​បែក​ច្រមុះ​ខ្ញុំ​អំឡុង​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​”​។​
​ ​
​ហ្សា​ណេ​តទី បានដាក់ ហ្គី​ក ចំ​កណ្តាល​មុខ អំឡុង​ការប្រកួត​ឆ​ម​ពាន​លី​កនៅ​ឆ្នាំ​១៩៩៩​។ ដូចជា​អតីត​ខ្សែបម្រើ​របស់​យូ​ណាយ​ធី​ត​ដែរ ហ្សា​ណេ​តទី រីករាយ​នឹង​អាជីព​ដ៏​ត្រចះត្រចង់ និង​បាន​ចំណាយពេល​១៩​ឆ្នាំ​ជាមួយ​ក្លិប Inter Milan ដោយ​លើក​ពាន​ជាច្រើន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ​ស្តាំ ហ្សា​វី​យេ ហ្សា​ណេ​តទី (Javier Zanetti)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ