ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​យល់ព្រម​ឲ្យ​កីឡាករ​វ័យក្មេង​ខ្ចី​ជើង​ដើម្បី​ជួយ​កាត់បន្ថយ​ការ ចំណាយ

143
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​យល់ព្រម​ឲ្យ​កីឡាករ​វ័យក្មេង​ខ្លះ​ខ្ចី​ជើង​ទៅ​ក្លិប​ផ្សេងទៀត ក្នុង​បំណង​ជួយ​កាត់បន្ថយ​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារតែ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​ខណៈពេល​ក្លឹប​ព្យាយាម​កាត់បន្ថយ​ការចំណាយ​ដែល​កើតចេញពី​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា ថ្នាក់ដឹកនាំ​យូ​ណាយ​ធី​ត​បាន​ទទួលយក​ការខាតបង់​ទឹកប្រាក់​១៣០.០០០​ផោន​។​

​អ្នកចាំទី ចូ​អេ​ល ផឺ​រ៉េ​រ៉ា (Joel Pereira) និង គា​រ៉ា​ន អូ​ហា​រ៉ា (Kieran Ohara) កំពុង​ខ្ចី​ជើង​នៅ​ក្លិប Hearts and Burton Albion ស្របពេល​បច្ចុប្បន្ន ក្លិប Bolton ខ្ចី​ជើង​កីឡាករ អេ​ថា​ន ហា​មី​ល​ធិ​ន (Ethan Hamilton) ។​
​ ​
​សមាជិក​នៃ​ថ្នាក់ដឹកនាំ​របស់​យូ​ណាយ​ធី​ត​បាន​សម្រេចចិត្តថា វា​នឹងមិន​យុត្តិធម៌​ទេ​ក្នុង​ការដាក់ សម្ពាធ​ហិរញ្ញវត្ថុ​បន្ថែម​លើ​ក្លិប​ទាំងនោះ​នៅពេល​ពួកគេ​កំពុង​ប្រឈម​នឹង​ការខាតបង់​ដោយ​កង្វះ ប្រាក់ចំណូល​ពី​ការប្រកួត​។​
​ ​
​ក្រុម​យូ​ណាយ​ធី​ត​បាន​ប្រើប្រាស់​ប្រព័ន្ធ​ខ្ចី​ជើង​ជា​វិធី​ក្នុងការ​ផ្តល់ឱកាស​ឲ្យ​កីឡាករ​វ័យក្មេង​ទទួលបាន​បទពិសោធ​ក្នុង​ក្រុម​ជម្រើស​ដំបូង​។​
​ ​
​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កំពុង​ពិភាក្សា ដើម្បី​កំណត់ថា តើ​នឹងត្រូវ​បន្ត​ការប្រកួត ដើម្បី​បញ្ចប់​រដូវ កាល​បច្ចុប្បន្ន​តាមរបៀប​ណា​។ ក្លិប​ពីរ​នៅ​ក្របខ័ណ្ឌ​នេះ​បាន​បោះឆ្នោត​ដើម្បី​បញ្ចប់​រដូវ​កាល នាពេល​បច្ចុប្បន្ន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ចូ​អេ​ល ផឺ​រ៉េ​រ៉ា (Joel Pereira)
អ្នកចាំទី គា​រ៉ា​ន អូ​ហា​រ៉ា (Kieran Ohara)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ